ម្ចាស់​​បាន​​ទុក​សោ​​ក្នុង​រថយន្តដើរ​​ចូល​បន្ទប់ទឹក ស្រាប់តែមាន​មនុស្ស​ញៀន​ថ្នាំ និង​ជា​អ្នក​ស្គាល់គ្នាដែរ ​​មក​លួច​បើករថយន្ត​យក​ទៅ​បាត់

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋមឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៦ កក្កដា ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​មួយ​ ​ត្រង់ចំណុច​ចំណតរថយន្ត​តាក់​សុ​ី ស្ថិតក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្ត​ពត ​បន្ទាប់ពីបុរសម្នាក់​ជា​​ម្ចាស់​​បាន​​ទុក​សោ​​ក្នុង​រថយន្តដើ​​ចូល​បន្ទប់ទឹក ស្រាប់តែមាន​មនុស្ស​ញៀន​ថ្នាំ និង​ជា​អ្នក​ស្គាល់គ្នាដែរ ​​មក​លួច​បើករថយន្ត​យក​ទៅ​បាត់ ។

សេចក្តី​រាយការណ៍បន្តថា ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ អ៊ុំ វណ្ណៈ ​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត រថ​យ​ន្ត​ម៉ាក LEXUS.RX ៣០០ ស៊េរី​ឆ្នាំ ២០០២ ព​ណ៌ទឹកប្រាក់ គ្មាន​ស្លាក​លេខ ។ រី​ឯជន​ស​ង្ស័យ ​ដែល​ជាប់ចោទ​លួច​រថយន្តនោះ​ឈ្មោះ សុខ សំណាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ដែល​ជា​មនុស្ស​ធ្លាប់​រត់​តាក់​សុ​ី និង ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ ។

បើតាម​សម្តី​ម្ចាស់​រថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ គាត់​បាន​ចត​រថយន្ត​ទុក​ក្នុង​បេនឡាន ដោយ​មិនបាន​ដក​សោ​ចេញ​ទេ ក៏​ដើរ​ចូល​បន្ទប់ទឹក ពេល​ចេញពី​បន្ទប់ទឹក​វិញ ស្រាប់តែ​ចោរលួច​បើក​ចេញ​ទៅ​បាត់ ។ ភ្លាម​នោះ ​គា​ត់​ឆោឡោ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ត​កិច្ច ​​ក៏​បាន​សហការ​ទាក់ទង​គ្នា​ធ្វើ​ការឃាត់​​​ជនសង្ស័យបាន ​នៅចំណុច​​ផ្លូវ​ជាតិ​លេខ​៣ ហួស​ផ្សា​រប៉ាំងសី ក្នុង​ទឹកដី​ខេត្តតាកែវ ។

ជន​សង្ស័យនិង​រថយន្ត បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​អធិការ​ក្រុង​កំពតវិញ ​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

Loading...