ម្ដាយអតីតតារាបាល់ទាត់ Ronaldinho ស្លាប់ដោយសារកូវីដ-១៩

ម្តាយរបស់អតីតតារាបាល់ទាត់ Ronaldinho លោកស្រី Dona Miguelina បានទទួលមរណភាពក្នុងវ័យ៧១ឆ្នាំ បន្ទាប់ពីទទួលរងនូវផលវិបាកដែលបង្កឡើងដោយ COVID-19។

លោកស្រី Dona Miguelina ត្រូវបានគេមើលថែនៅមន្ទីរពេទ្យ Mae de Deus ក្នុងទីក្រុង Porto Alegre ប៉ុន្តែជាអកុសលបានបាត់បង់ប្រព័ន្ធភាពសុំាជាមួយវីរុសនេះកាលពីថ្ងៃសៅរ៍។

យោងតាម Tweeter របស់ Ronaldinho បានសរសេរនៅថ្ងៃនោះថា “ម្តាយជាទីស្រឡាញ់ម្តាយខ្ញុំបានឆ្លងកូវីដ-១៩ហើយ យើងកំពុងតស៊ូដើម្បីព្យាបាលគាត់។ គាត់ស្ថិតនៅក្នុងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំងដោយទទួលបានការយកចិត្តទុកដាក់ទាំងអស់។ សូមអរគុណសម្រាប់ការអធិឋានរបស់អ្នកទាំងអស់គ្នា”។

ជាមួយគ្នានោះក្លិប Barcelona និង Atletico Mineiro បានចែករំលែកការចូលរួមរំលែកទុក្ខនៅលើបណ្តាញសង្គមផងដែរ។ ចំណែក Ronaldinho ខ្លួនគាត់ផ្ទាល់ក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ដែរ កាលពីខែតុលា ឆ្នាំ២០២០ ៕

Loading...