ម្តាយចិត្តតិរិច្ឆានបង្កើតកូនមកហើយយកបោះចោលស្លាប់យ៉ាងព្រៃផ្សៃ

ស្ទឹងត្រែងៈ ទារកម្នាក់បានស្លាប់យ៉ាងអាណោចអាធម៏បំផុតគ្រាដែលម្តាយដែលមានចិត្តព្រៃផ្សៃឥតមេត្តានោះ បានយកទៅបោះបង់ចោល ហើយត្រូវបានអ្នកភូមិប្រទះ ឃើញនិងឆោឡោនាំគ្នាទៅមើលរួចបានកប់ទារកនោះនៅកន្លែងកើតហេតុនោះតែម្តង។

ករណីនេះត្រូវគេរាយការណ៏ថាបានប្រទះឃើញកាលពីថ្ងៃទី១៣មីនា២០១៨ម្សិលម៉ិញស្ថិតចំនុចគល់ស្ពានសេកុងក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។
អ្នកភូមិនៅហាងខូនបានម្នាក់បានអោយដឹងថាទារកដែលគេយកទៅបោះបង់ចោលនោះដំបូងពួកគាត់មិនបានដឹងដែរទេដោយសារតែមានអ្នកមកពីរតនគិរីគេមកដើរលេងហើយបាននិយាយតៗគ្នាទើបឮដល់ពួកគាត់ក៏នាំគ្នាទៅមើលក៏ឃើញមានទារកម្នាក់នៅចំនុចខាងលើបានស្លាប់ពិតប្រាកដមែន។អ្នកភូមិបន្តថាទារកនោះមានភេទប្រុសមានសភាពខ្មៅមានឈាមជាប់នៅនិងខ្លួនហើយត្រូវស្រម៉ោចរោមទៀតផង។អ្នកភូមិបន្តទៀតថាទារកនោះបានស្លាប់យ៉ាងអាណោចអាធម៏បំផុតគ្រាដែលម្តាយដែលមានចិត្តព្រៃផ្សៃបង្កើតកូនមកហើយបែរជាប្រើចិត្តតិរិច្ឆានយកកូនរបស់ខ្លួនទៅបោះបង់ចោលស្លាប់បែបនេះ។
ជុំវិញការប្រទះឃើញទារកស្លាប់នៅចំនុចខាងលើនាយប៉ុស្តិ៏នគរសង្កាត់សាមគ្គីលោក អ៊ុង សុភ័ក្រ បានអោយដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៤មីនា២០១៨នេះថាលោកមិនបានដឹងរឿងទារកស្លាប់នៅចំនុចខាងលើនោះទេហើយលោកបានចាត់កម្លាំងអោយចុះស្រាវជ្រាវហើយនៅពេលនេះ។ឡុងកាន់សំនៀង

Loading...