ម្តាយជក់បារី ទារកនឹងទៅជាយ៉ាងណា?

​ផលប៉ះពាល់ លើ​សុខភាព​ទារក ប្រសិនបើ​អ្នក​ជក់បារី ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ៖
•​ ​មាន​ការកើនឡើង​នូវ​ហានិភ័យ នៃ​ការស្លាប់​ក្នុង​ផ្ទៃ​។​
•​ ​កើត​មិន​គ្រប់​ខែ (​មុន​សប្តាហ៍​ទី ៣៧) ដែល​អាច​បង្ក​អោយមាន​បញ្ហា ក្នុងការ​បំបៅ​ការដកដង្ហើម និង​សុខភាព​បន្ទាប់ពី​កើត​។
•​ ​មិន​អាច​ដោះស្រាយបាន អំពី​ផលវិបាក​ណាមួយ​នៃ​កំណើត​។​
•​ ​ទំនង​ជា​កើតមក​មិន​គ្រប់​ទម្ងន់​។ ជា​មធ្យម​ទារក គឺ​មាន​ទម្ងន់ ២០០ ក្រាម​ស្រាល​ជាង​ទារក​ផ្សេងទៀត​។ ទម្ងន់​កំណើត​តិច អាច​បន្ថែម​ហានិភ័យ​នៃ​ការស្លាប់​ក្នុង​ផ្ទៃ និង​ធ្វើអោយ​កូន​របស់​អ្នកខ្សោយ និង​មាន​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​មួយចំនួន ដូចជា ថ្លង់ រៀន​មិនចេះ និង​បញ្ហា​ភ្នែក ក៏ដូចជា​ការពិការ​ខួរក្បាល​ផងដែរ​។
•​ ​មាន​បញ្ហា​ក្នុង​ការរក្សា​កំដៅ​ក្នុង​ខ្លួន
•​ ​កើនឡើង​នូវ​ហានិភ័យ​នៃ​ការស្លាប់​ភ្លាមៗ​របស់​ទារក ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់ (Cot Death)​។
•​ ​ងាយ​នឹង​ឆ្លង​មេរោគ ដូចជា អំបៅអំបែក ហើយ​មាន​លក្ខខណ្ឌ​សុខភាព ដែល​តម្រូវ​អោយ​មានកា​រ​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​ដូចជា ជំងឺហឺត​ជាដើម​។​
•​ ​ទំនង​ជា​ជក់បារី​នៅពេលដែល​ពួកគេ​ធំ​។​

​ទារក​ដែល​មាន​ទម្ងន់​ស្រាល អាច​មាន​ទំនាក់ទំនង ទៅនឹង​បញ្ហា​ដែល​នឹង​មាន​ការវិវត្ត នៅ​ពេញវ័យ ដែល​មាន​ដូចជា ៖
•​ ​ជំងឺ​សរសៃឈាម​បេះដូង នៅពេល​ដែល​ការផ្គត់ផ្គង់​ឈាម​បេះដូង​របស់​អ្នក ត្រូវ​បាន​រាំងខ្ទប់​។
•​ ​ជំងឺ ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ស្ថានភាព​ដែល​បង្កឡើង​ដោយ មាន​ជាតិ​ស្ករ​ច្រើនពេក​ក្នុង​ឈាម​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *