ម្តាយទៅបេះបន្លែនៅក្នុងចំការក្រោយផ្ទះ មិនបានដឹងកូនរត់តាមពីក្រោយ លុះត្រឡប់មកវិញ ឃើញសក់ក្បាលកូនអណ្តែតក្នុងស្រះ

ខេត្តកំពង់ស្ពឺ៖ កុមារម្នាក់បានបាត់បង់ជីវិតដោយលង់ទឹកស្រះ ខណៈរត់តាមម្តាយពីក្រោយទៅបេះបន្លែ ប៉ុន្តែម្តាយមិនបានដឹងថា កូនរត់តាមពីក្រោយនោះឡើយ លុះពេលត្រឡប់ពីបេះបន្លែវិញ ឃើញសក់ក្បាលកូនរបស់ខ្លួន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្នល់កែង ឃុំប្រាំបីមុម ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា មានកករណីលង់ទឹក ក្រោយផ្ទះ ចំងាយ50ម៉ែត្រ បណ្តាលឲ្យស្លាប់ ជនរងគ្រោះឈ្មោះ វីន ដារ៉ូ ភេទប្រុស អាយុ2ឆ្នាំ នៅភូមិឃុំកើតហេតុ ។

មូលហេតុ : ម្តាយទៅបេះបន្លែនៅក្នុងចំការក្រោយផ្ទះ មិនបានដឹងកូនរត់តាមពីក្រោយ លុះត្រលប់មកវិញ ឃើញសក់ក្បាលកូនអណ្តែតក្នុងស្រះ ក៏ចុះទៅស្រង់ទើបដឹងកូនរបស់ខ្លួន ៕

 

Loading...