ម្តាយហៅពីកន្លែងច្រៀងខារ៉ាអូខេ ខឹងដកកាំភ្លើង AK បាញ់

ខេត្តព្រះវិហារ: កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអត្តឃាតកើតឡើង ស្ថិតក្នុងភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ សុខ ផាត់យុទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កងទព័ស៊ើបការកងពលតូចលេខ៩ រស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានចូលទៅហាងខារ៉ាអូខេមួយកន្លែង។ ក្រោយមក ម្តាយជនរងគ្រោះ បានហៅជនរងគ្រោះពីកន្លែងច្រៀងខារ៉ាអូខេ ឲ្យមកផ្ទះ ស្រាប់តែពេលនោះ ជនរងគ្រោះខឹង បានដកកាំភ្លើង AK ១ដើម បាញ់សម្លាប់ខ្លួនឯង ចំត្រង់ក្បាល។

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...