ម្នាក់ដេកពេទ្យ ម្នាក់ទៀតរត់ចោលស្រុក ក្រោយពីបង្កររបួសស្នាម

ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវមិត្តភ័ក្ត្រវាយឲ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីស៉ីផឹករួចក៍នាំគ្នាទៅចាក់ប្រដាល់វ៉ៃបុកនៅហាងកាហ្វេមួយកន្លែង ហើយជនរងគ្រោះបានចាក់ប្រដាល់ឈ្នះ ក្រោយមកក៍យកដៃទៅវាយជនបង្ករតិចៗ ហើយជនបង្ករបានដើរចេញពីកន្លែងចាក់ប្រដាល់នោះ គ្រានោះជនបង្ករបានកាន់ដំបងមកវាយជនរងគ្រោះមួយដំបងចំក្បាលយ៉ាងពេញទំហឹងបណ្តាលឲ្យបែកក្បាលហូឈាមស្រោចពេញខ្លួនតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះពេទ្យសល់ ស្ថិតនៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

លោក ចាន់ ណារិទ្ធ មេប៉ុស្ថ៍ឃុំសេដាបានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ ស៊ូ ធា ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ រស់នៅ​ភូមិភូមិណ​ង​ហៃ ឃុំសេដាស្រុកលំផាត់ខេត្ត​រតនគិរីរងរបួសធ្ងន់ត្រង់ក្បាល។
ចំណែកជនបង្ករឈ្មោះ វឿង កែវ ភេទប្រុស អាយុ២៣ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅបច្ចុប្បន្ន(អូរជ្រុង) ស្ថិតក្នុងភូមិណ​ងហៃ ឃុំ​សេដា ស្រុកលំផាត់ខេត្ត​រតនគិរីក្រោយពីបង្កហេតុរួចមកបានរត់គេចខ្លួនបាត់។

រីឯជនរងគ្រោះកំពង់សំរាកព្យាបាលនៅឃ្លីនិចឯកជនមួយកន្លែងនៅស្រុកលំផាត់។
បច្ចុប្បន្នកម្លាំងប៉ុស្ថ៍ឃុំសេដាកំពង់ចុះស្រាវជ្រាវ និងរកមុខជនបង្ករយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕  វុទ្ធឦសាន

 

 

 

Loading...