យកកាំបិតគំរាមចាប់អតីតស្រីស្នេហ៍យកមកចាក់សោបង្ខាំងទុក ត្រូវនគរបាលរំដោះទាន់ពេល

ខេត្តបាត់ដំបង៖ នគរបាលចូលទៅចាប់ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ក្រោយពីយកកាំបិតគំរាមចាប់នារីរងគ្រោះម្នាក់ ដែលជាអតីតសង្សាររបស់ខ្លួនដើម្បីបង្ខាំងទុកក្នុងគោលបំណងអាក្រក់ទៅលើនាង ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងបរិវេណរោងចក្រផលិតទឹកកក ខាងមុខវត្តពោធិវាល ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បុរសង្ស័យរងការចាប់ខ្លួនមានឈ្មោះ សេង សុវ៉ាន់ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅផ្ទះរស់នៅក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ចំណែកនារីរងគ្រោះឈ្មោះញិលីន អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្បែរអាហារដ្ឋានយីហោ៩៩៩ ។

ប្រភពព័ត៌មានពីនគរបាលក្រុងបាត់ដំបង បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គឺជនសង្ស័យដែលជាកម្មករបម្រើការនៅក្នុងរោងចក្រផលិតទឹកកកវត្តពោធិវាល បានជិះម៉ូតូទៅដល់បន្ទប់ ដែលនារីរងគ្រោះស្នាក់នៅ ព្រមទាំងបានចាប់បោចសក់ អូសនាងអោយឡើងម៉ូតូដោយគេបានដឹកយកមកធាក់បញ្ចូលទៅក្នុងបន្ទប់ដែលបុរសង្ស័យខាងលើស្នាក់នៅ ព្រមទាំងបានចាក់សោ ពីខាងក្រៅជាប់ផងដែរ ។ លុះបន្ទាប់មក កំលាំងនគរបាលបានទៅដល់ត្រង់ចំនុចរោងចក្រទឹកកក ព្រមទាំងបានរំដោះនារីរងគ្រោះអោយចេញមកខាងក្រៅ ហើយក៏បាន តាមចាប់បុរសសង្ស័យបានទៀតផងដែរ ។

ដោយឡែកនៅក្នុងបន្ទប់របស់គេគឺមានកូនកាំបិតចុងស្រួចមួយ និងកាំបិតខ្វែវមួយដើមផង ដែលវត្ថុតាងទាំងនេះសមត្ថកិច្ចបានសន្និដ្ឋានថា គេអាចទុកធ្វើសកម្មភាពគំរាមទៅលើនារីរងគ្រោះ។នារីរងគ្រោះបានសារភាពថា គេទាំងពីរនាក់ធ្លាប់បានទំនាក់ទំនងស្នេហាជាមួយគ្នាមួយរយៈនាពេលកន្លងមក ប៉ុន្តែដោយសារតែការធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តញឹកញាប់ខ្លាំងពេក ទើបនាងបានព្យាយាមគេចពីបុរសរូបនេះដើម្បីផ្តាច់ការទំនាក់ទំនងនឹងគ្នា បញ្ហានោះហើយទើបបុរសជាអតីតសង្សារតាមរករឿងមកលើនាងជារហូត។បុរសង្ស័យរងការចោទប្រកាន់ចាប់បង្ខាំង មនុស្សខុសច្បាប់នេះ សមត្ថកិច្ចកំពុងរៀបចំឯកសារដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ពាយព្យ

MN

image5

image4-1

image3-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *