យកកូនកំបិតគម្រាមក្មេងស្រីអាយុ១៧ឆ្នាំរំលោភបានសម្រេច២ដង

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែចាប់ខ្លួន បន្ទាប់ពីបុរសសង្ស័យរូបនេះបានធ្វើសកម្មភាពគម្រាមសម្លាប់ហើយចាប់ក្មេងស្រីបង្ខំរំលោភរហូតបានសម្រេច២ដងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ហើយព្រឹកឡើងសាច់ញាតិក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទាសងជួសជុលព្រហ្មចារីចំនួន ១ម៉ឺនដុល្លារ ។

ការចាប់ខ្លួនជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី៩ ខែមិថុនាឆ្នាំ២០១៦ នៅចំណុចនៅផ្ទះផ្លូវលំភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

យុវជនសង្ស័យឈ្មោះ សារ៉ុន តារ៉ា អាយុ២៣ឆ្នាំ មុខរបរជួយលក់ដូរក្នុងហាងជាមួយនិងស្នាក់នៅជាមួយបងក្នុងផ្ទះកើតហេតុខាងលើមានស្រុកកំណើតនៅភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ គ.ល អាយុ១៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា មានស្រុកកំណើតនៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ៣ថ្ងៃជនសង្ស័យបានយកកូនកាំបិតមកបង្ហាញហើយនិយាយថាកូនកាំបិតនេះសម្រាប់សម្លាប់មនុស្ស ។ ដល់ថ្ងៃទី៨ ខែមិថុនា បន្ទាប់ពីលក់ដូរចប់ ជនសង្ស័យបានសុំម្ចាស់ផ្ទះចូលដេកខាងក្នុងផ្ទះដែរ ដែលសព្វដងគេដេកនៅខាងក្រៅផ្ទះ ។ លុះដល់ម៉ោង១យប់ ជនសង្ស័យក៏បានចូលមកចាប់បង្ខំរំលោភទាល់តែបានសម្រេច ហើយគម្រាមថា បើហ៊ានស្រែកគេនឹងសម្លាប់ចោល ។ បន្ទាប់រំលោភរួចម្តងជនសង្ស័យក៏បានដេកនៅក្បែរនោះហើយដល់ម៉ោង៣យប់គេចាប់រំលោភម្តងទៀត ។

ប្រភពបន្តបន្ថែមថា ដោយសារតែក្មេងស្រីរងគ្រោះភ័យខ្លាចជនសង្ស័យសម្លាប់បំបិតមាត់ពេលនោះជនរងគ្រោះមិនហ៊ានស្រែកទេដោយដេកយំទាំងឈឺចាប់រហូតដល់ភ្លឺ ហើយក្មេងស្រីរងគ្រោះបានទៅប្រាប់បងប្រុសជីដូនមួយហើយ ពេលដឹងភ្លាមថាប្អូនត្រូវគេរំលោភក៏នាំក្មេងស្រីរងគ្រោះទៅប្ដឹងសមត្ថកិច្ចជួយរកយុត្តិធម៌ និងសំណងថ្លៃខូចខាតព្រហ្មចារីយ៍ចំនួន១ម៉ឺនដុល្លារ ហើយបើគ្មានប្រាក់សំណងទេ ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅតុលាការវិនិច្ឆ័យទោសដាក់ពន្ធនាគារមិនខាន ៕

uy
sq

Loading...

Leave a Reply

Your email address will not be published. Required fields are marked *