យកខ្សែភ្លើងចងកនឹងចម្រឹងដែកបង្អួចសម្លាប់ខ្លួន មិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ដោយសារចងកនឹងខ្សែភ្លើងជាប់ចម្រឹងដែក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ។

ករណីអត្តឃាតនេះ មានទីតាំងស្ថិតនៅចំណុចផ្ទះលេខ149 ផ្លូវវេងស្រែង ភូមជ្រៃកោង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឹុម​ ជុងម៉ានីការ ភេទប្រុស អាយុ​៣១ឆ្នាំ (បែកថ្នាំ) ស្នាក់នៅផ្ទះលេខ149 ផ្លូវវេងស្រេង ភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

សាក្សីពីក្រុមគ្រួសារសពនិយាយថា នៅមុនពេលកេីតហេតុ ជនរងគ្រោះជាមនុស្សប្រេីប្រាស់គ្រឿងញៀន និងតែងតែបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ មុនពេលជនរងគ្រោះចងកសម្លាប់ខ្លួន​ បានដេីរកកូកកាយ និងបានបេីកធុងហ្គាសក្នុងផ្ទះបាយរួចហេីយជនរងគ្រោះបានចូលក្នុងបន្ទប់យកខ្សែភ្លេីងចងនឹងដែកបង្អូចបណ្តាលឲ្យស្លាប់ ។

ក្រោយកើតហេតុ នគរបាលជំនាញបានចុះទៅធ្វេីកោសល្យវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ។ ប្រភពអះអាងថា ជនរងគ្រោះជាមនុស្សប្រេីប្រាស់គ្រឿងញៀនពិតប្រាកដមែន ។

សាកសពប្រគល់ជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕

Loading...