យកដែកទៅផ្សារបង្កាន់ដៃលើផ្ទះ ប៉ះជាមួយខ្សែរមេភ្លើងស្រាតឆក់ស្លាប់

ភ្នំពេញ ៖បុរស់ជាជាងផ្សារដែកគ្រោះថា្នក់ការងារម្នាក់ បានត្រូវចរន្តភ្លើងឆក់ដួលអុកគួទស្លាប់ភ្លាមៗ ខណពេលយកដែកឡើងទៅផ្សារបង្កាន់ដៃលើផ្ទះជាន់ទី១ មិន មិនប្រយត្ន័ប៉ះជាមួយនឹងខ្សែរមេភ្លើងខាងលើ ។ ដែលហេតុការណ៍នេះ កើតឡើងនៅនិងផ្លូវព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ខដង្កោ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៦ ។
បុរស ជាងផ្សារដែកដែលត្រូវចរន្តភ្លើងឆក់ដួលអុកគួទស្លាប់នោះ មានឈ្មោះឆោម ភី អាយុ៤០ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិខ្វារ សង្កាត់ដ ង្កោ ខណ្ខដង្កោ ស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមប្រភពពីក្រុម ជាងៗដែលធ្វើការជាមួយគ្នាអោយដឹងថា ករណីហេតុការណ៏គ្រោះថ្នាក់ការងារនេះ គឺកើតឡើងស្របខណពេលពួកខ្លួនកំពុងធ្វើការជុំគា្ន៤នាក់ ។ ក្នុងនោះជនរងគ្រោះបានលីដែក១ដើម ឡើងយកទៅផ្សារបង្កាន់លើផ្ទះ ទាញដែកប៉ះជាមួយនឹងខ្សែរភ្លើងស្រាត(គ្នានស្រោម) បណ្តាលឱ្យឆ្លងឆក់ដួលអុកគូទ ។ ទន្ទឹមនិងហេតុការណ៏ឆក់ភា្លមៗនោះ បុរសជនរងគ្រោះស្រែកហៅអោយគេជួយ នាំគ្នាសែងចុះមកខាងក្រោម ដើម្បីយកទៅកប់នឹងដីខ្សាច់សង្គ្រោះ ប៉ុន្តែជាអកុសល់ត្រូវបានដាច់ខ្យល់ស្លាប់ភា្លមៗតែម្តង ។
បន្ទប់ពីបញ្ចប់កាត្រួតពិនិត្យកោសល្យវិច័្ចយ សកសពបុរសជនរងគ្រោះត្រូវបានសម្ថកិច្ចទំនាក់ទំនង់ទៅខាងក្រុមគ្រួសារ សាច់ញតិមកទទួលយកទៅ បន្តចាត់ចែងប្រារព្ធពិធីបុណ្យ តាមទំនៀមទំលាប់ប្រពៃណីរបស់ខ្លួន ៕

IMG-98

Loading...

Leave a Reply

Your email address will not be published. Required fields are marked *