យកដំបងដែកវាយទូ ATM បំណងយកលុយ ត្រូវសន្តិសុខចាប់វាយទ្រមខ្លួន

ភ្នំពេញ៖ បុរសម្នាក់បានយកដំបងចូលទៅវាយទូ អេធីអឹម របស់ធនាគារមួយកន្លែង ដើម្បីយកលុយ ប៉ុន្តែត្រូវសន្តិសុខយាមកាមនៅទីនោះចាប់វាយទ្រមខ្លួន មុនពេលបញ្ជូនឲ្យសមត្ថកិច្ចចាត់ការបន្តតាមច្បាប់ ។

ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ អគារអ៊ែតវូដ តាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេកកើតហេតុ គេឃើញបុរសជាជនសង្ស័យ ដើរតាមផ្លូវ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យក៏បានចូលទៅក្នុង បន្ទប់ដាក់ទូ ATM យកដំបងដែកវាយបំបែក ក្នុងគោលបំណងដើម្បីយកលុយ តែត្រូវសន្ដិសុខដែលយាមនៅទីនោះឃើញ ក៏នាំគ្នាចាប់ជនសង្ស័យវាយម្នាក់មួយដៃ មួយជើង ឡើងទ្រមខ្លួន មុនពេលប្រគល់ឲ្យសមត្ថកិច្ច ។

ប្រភពពីសមត្ថកិច្ចអះអាងថា ជនសង្ស័យ ខាងលើ ឈ្មោះ ឃុនររ៉ាវិដ ហៅអាកុង អាយុ23ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរវត្តតាំងក្រសាំងខាងជើង ភូមិចំការឪឡឹក សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត ភូមិត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ ៕

6

5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *