យកបុ័ងតោនិងដែកបំពង់ទីបវាយជនរងគ្រោះរងរបួសធ្ងន់ សមត្ថកិច្ចចាប់ខ្លួន២នាក់

ភ្នំពេញ៖ ហេតុការភ្ញាក់ផ្អើលដោយមានករណីទំនាស់ពាក្យសំដីគ្នាបានយកកាំបិតបុ័ងតោកាប់និងយកបំពង់ទីបវ៉ៃ បណ្ដាលអោយរងរបួសជាទំងន់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅព្យាបាលនៅមន្ទីរកាល់ម៉ែត្រ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១៖30 នាទី នៅចំណុចផ្ទះលេខគ្មាន ក្រុម៦ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ទ្បោះ ហ្វា ហ្សី ភេទ ប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅនៅកន្លែងកើតហេតុ (រងរបួសកនិងក្បាល) សំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ជនសង្ស័យឈ្មោះ ស្លេះ យូ សុះ ភេទ ប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ក្រុម ៨ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ មុខរបរលក់ដូរ(ឃាត់ខ្លួន)។

ជនសង្ស័យឈ្មោះ ទ្បោះ សំរ៉ស់ ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាមមានទីលំនៅក្រុម ៨ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ មុខរបរ លក់ដូរ (ឃាត់ខ្លួន)។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យនិងជនរងគ្រោះបានទាស់ពាក្យសំដីគ្នាធ្វើអោយជនសង្ស័យយកបុ័ងតោនិងដែកបំពង់ទីបវាយជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានសមត្តកិច្ចបញ្ចូនទៅព្យាបាលនៅមន្ទីរកាល់ម៉ែត។

ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតីវិធីច្បាប់៕

Loading...