យក់ ឋិតរដ្ឋា សុខចិត្ត ខកបំណង ដើម្បីតែកូន

ភ្នំពេញ៖ តារាចម្រៀងសំឡេងពីរោះ មុខស្រស់សោភា អ្នកនាង យក់ ឋិតរដ្ឋា ថ្មីៗនេះ បានក្លាយជាទីព្រឹក្សា របស់លោក ឆន សុវណ្ណារាជ ដែលអ្នកផ្ដល់ ដំបូន្មាន ឲ្យអ្នកប្រកួត ក្នុងក្រុមសុវណ្ណារាជ ដែលជាក្រុមមួយទទួលបាន ពានពីកម្មវិធី ទាំងនឹកស្មានមិនដល់ ពោលគឺមាន ចំណែកអ្នកនាង ដែលបានចែករំលែក បទពិសោធន៍ទៅឲ្យ ប៊ុត សីហា ក្នុងវគ្គ The betele។

ក្នុងពេលអ្នកនាង យក់ ឋិតរដ្ឋា ចែករំឡែកបទពិសោធន៍នោះ ត្រូវបានគេដឹងថា ក្នុងផ្ទៃរបស់នាង មានទារកមកចាប់កំណើត រយៈពេល៥ខែមកហើយ ។ តាមពិតអ្នកនាង អាចទទួលបានតំណែងធំមួយ តែអ្នកនាងស្រឡាញ់កូន និងចង់បានកូនស្រីម្នាក់ទៀត ដើម្បីបន្ថែមភាពកក់ក្ដៅឲ្យគ្រួសារ ដូចនេះអ្នកនាងបាន បដិសេធចោលតំណែង ធំនោះចោលសុខចិត្តយកកូនវិញ ព្រោះខ្លាចមានកូន ធ្វើកម្មវិធីមិនកើត នាំឲ្យពិបាក ។

ប្រភពជិតដិតនឹងអ្នកនាង យក់ ឋិតរដ្ឋា បាននិយាយថា នាងសម្រាលកូន ក្នុងខែមិនា ឆ្នាំ២០១៥ និងជាប្រុស មិនមែនស្រីទេ ។ អ្នកនាង រៀងខកបំណងតិចតួច ព្រោះចង់បានកូនស្រី អ្នកនាងស្រឡាញ់កូនស្រី ព្រោះកូនស្រីស្លៀកពាក់តុបតែងអ្វីបានស្អាត ។ ទោះជាយ៉ាងណា កូនប្រុសក៏ស្រឡាញ់ដែរ ព្រោះជាកូនដូចគ្នា ។

ក្រោយអ្នកនាង យក់ ឋិតរដ្ឋា សម្រាលកូនហើយ នឹងមានដំណឹងល្អៗ ជាច្រើនរង់ចាំ ក្នុងនោះតំណែង កម្មវិធីធំៗជាច្រើន រង់ចាំអ្នកនាង ព្រោះជាមនុស្សម្នាក់ មានសមត្ថភាពល្អ ច្រៀងបានល្អ ពិសេសដំបូន្មានអ្នកនាង ពិតជាមានប្រសិទ្ធភាព ទស្សនិកជនជាច្រើន តែងតែសរសើរភាព ប៉ិនប្រសប់របស់នាង គេចង់ឃើញកាន់កម្មវិធី លំដាប់ពិភពលោកមួយ ក្នុងដៃ ៕

MSP-155

ប្រភព៖ Lookingtoday.com

Loading...

Leave a Reply

Your email address will not be published. Required fields are marked *