យក​ថ្នាំញៀន បម្រុង​ទៅ​លក់ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្តកណ្តាល៖ យុវជន​ម្នាក់ ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន បាន​ត្រូវ​នគរបាល ស្រុក​អង្គស្នួល ឃាត់ខ្លួន ខណៈ​យុវជន​នោះ ជិះ​ម៉ូតូ​យក​ថ្នាំញៀន បម្រុង​ទៅ​លក់​ចែកចាយ ។ ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ញ៉ឹ​ប លីន អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ។ វត្ថុ​ត​តាង​ដកហូត​បាន មាន​ម្សៅ​ក្រាម​ព៌​ណស​ថ្លា (​ម៉ា​ទឹក​ក Ice) ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​៥​កញ្ចប់ (​ធំ​១ តូច​៤​កញ្ចប់​) និង​ម៉ូតូ​១​គ្រឿង ម៉ាក MSX ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT2368 ។

​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀតថា នៅវេលា​ខាងលើ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន ក៏​ប្រទះ​កំលាំង​ប៉ូលិស​កំពុង​ល្បាត ពេលនោះ ជនសង្ស័យ បាន​បើក​ម៉ូតូ​រត់គេច ត្រូវ​សមត្ថកិច្ច​សង្ស័យ ក៏​ស្ទាក់​ឃាត់​បាន និង​បាន​ឆែកឆេរ រកឃើញ​ថ្នាំញៀន ៥ កញ្ចប់ (​ធំ​១​កញ្ចប់ និង​៤​កញ្ចប់​តូច​។​ជនសង្ស័យ រួម​នឹង​វត្ថុតាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវីធី​នៃ​ច្បាប់៕

drug 2

drug 1

drug

Loading...

Leave a Reply

Your email address will not be published. Required fields are marked *