យក ​កិប​គ្រាប់​AT កប់​ចោល​ក្នុង​ដី​មក​ដំ​លេង ផ្ទុះ​រងរបួស​ធ្ងន់​ម្នាក់

ខេត្ត​ប៉ៃលិន​៖ កាលពី ​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ គ្រា​ដែល​យក​កិប​គ្រាប់​AT ដែល​កប់​ចោល​ក្នុង​ដី​មក​ដំ​លេង បណ្តាល​ឲ្យ​ផ្ទុះ​ខ្ទាត​អំបែង​គ្រាប់ ត្រូវចំ​ជើង​ទាំងសងខាង និង​ដៃ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សូ ភាព ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។
​សមត្ថកិច្ច​បន្តថា ជនរងគ្រោះ បាន​យក​កិប​គ្រាប់ AT ដែល​កប់​ចោល​ក្នុង​ដី​មក​ដំ​លេង ទើប​បណ្តាល​ឲ្យ​ផ្ទុះ​ខ្ទាត​អំបែង​ត្រូវ រងរបួស​ពេញ​ខ្លួន ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​សង្គ្រោះ​៕

 

10_18_2015_05_14_08Untitled-2 10_18_2015_05_14_08Untitled-3

 

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *