យន្តហោះចម្បាំងយួន១គ្រឿងបាត់ខ្លួននៅឈូងសមុទ្រចិនខាងត្បូង

មន្ត្រីយោធាវៀតណាមបានប្រកាសថា យន្តហោះចម្បាំងវៀតណាមផលិតដោយរុស្ស៊ីមួយគ្រឿង​បានបាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៦ ក្រោយពីបាត់ចេញពីប្រព័ន្ធរ៉ាដា អំឡុងពេលហ្វឹកហាត់តាមភាគកណ្តាលនៃខ្សែបន្ទាត់ព្រំដែនឈូងសមុទ្រចិនខាងត្បូង ។

លោក Vo Van Tuan មន្ត្រីយោធាជាន់ខ្ពស់វៀតណាមបានបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ Sukhoi SU-30 MK2 ហោះហើរ​ក្នុងចម្ងាយ៣០ទៅ៤០គីឡូម៉ែត្រក្នុង១ម៉ោង ស្ថិតនៅឈូងសមុទ្រក្នុងខេត្ត Nghe An ជិតដែនកោះ Hainan របស់ចិននោះ​បានបាត់ដាន ហើយការហោះហើរសាកល្បងរបស់យន្តហោះប្រភេទនេះទាំងអស់ ត្រូវផ្អាក ។

ថ្លែងប្រាប់ប្រភពរ៉យទ័រ លោក Vo Van Tuan បានបញ្ជាក់ថា «យើងមិនទាន់រកឃើញយន្តហោះនៅឡើយទេ យើងកំពុងបន្តស្វែងរក» ហើយនៅពេលដែលសួរមូលហេតុនាំឲ្យបាត់ខ្លួនយន្តហោះចម្បាំងនោះ លោកបានថ្លែងថា យើងកំពុងស្វែងរកវា ដើម្បីដឹងការពិត ។

គ្រោះថ្នាក់ខាងលើនេះបានកើតឡើង បន្ទាប់ពីគ្រោះអកុសលកើតឡើងបន្តបន្ទាប់កាលពី២ឆ្នាំកន្លងមកនេះ ទៅលើឧទ្ធម្ភាគចក្រដែលចាស់ៗ ទ្រុឌទ្រោម និងស្របពេលដែលវៀតណាមកំពុងពង្រឹងឡើងវិញយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួន និងពិនិត្យឡើងវិញកម្លាំងយោធាដ៏ខ្លាំង​បំផុតក្នុងរយៈពេល៤ទសវត្សរ៍នោះ ។

ប្រទេសនេះកំពុងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឲ្យខ្លាំងជាងមុន ដែលជានិច្ចកាលគឺដើម្បីទប់ទល់ប្រឆាំងជាមួយចិនដែលពង្រឹង​ឥទ្ធិពលកម្លាំងយោធានៅតំបន់សមុទ្រចិនខាងត្បូង ហើយដែលប្រទេសកុម្មុយនីស្តទាំងពីរកំពុងឈ្លោះដណ្តើមគ្នានោះ ។

ការបាត់ដានយន្តហោះចម្បាំងទម្លាក់គ្រាប់បែក SU-30 MK2 នេះជាការបាត់បង់យន្តហោះមួយគ្រឿងក្នុងចំណោម៣០គ្រឿង ដែលប្រើប្រាស់ដោយវៀតណាម ។ យន្តហោះចម្បាំងកំពុងស្ថិតនៅក្នុងបញ្ជឺដែលត្រូវទិញ និងជាជម្រើសដែលគេរំពឹងទុកផងដែរ ក្រោយពេលអាមេរិកបានលើកលែង​ទណ្ឌកម្មដឹកអាវុធទៅលើប្រទេសវៀតណាម ហើយបានភ្ជាប់ទំនាក់ទំនងមិត្តភាពជាថ្មីនៅតំបន់អាស៊ីនោះ ។

ប្រទេសវៀតណាមបានពិភាក្សាជាមួយប្រទេសលោកខាងលិច និងអាមេរិក ដែលផលិតអាវុធយុទ្ធភ័ណ្ឌ ក្នុងគោលដៅពង្រឹងដល់​សមត្ថភាពកងទ័ពជើងអាកាសរបស់ខ្លួន ដែលត្រូវបំពាក់បន្ថែមដោយយន្តហោះចម្បាំង ឧទ្ធម្ភាគច្រក យន្តហោះល្បាត់តាមដែនសមុទ្រជាដើម ។ ក្រុមអ្នកជំនាញលើកឡើងថា រុស្ស៊ីទំនងជាប្រទេសដ៏សំខាន់នៅក្នុងការផ្គត់ផ្គង់សម្ភារសឹកសង្គ្រាមទាំងនោះទៅឲ្យវៀតណាម ។

ប្រទេសចិនបានប្រកាសកាន់កាប់ដែនសមុទ្រចិនខាងត្បូង ដែលសម្បូរដោយធនធានធម្មជាតិ និងជាច្រកផ្លូវសមុទ្រដ៏មានសក្តានុពល សម្រាប់ឆ្លងកាត់ទំនិញក្នុងមួយឆ្នាំមានទំហំទឹកប្រាក់ប្រមាណ៥ពាន់ពាន់លានដុល្លារអាមេរិក ។ ប្រទេសប្រ៉ុយណេ, ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមបានទាមទារចំណែកត្រួតស៊ីគ្នា ហើយតែងតែកើតមានការប្រឈមមុខដាក់គ្នា ៕

0fa86a0cc29b64a42daf93dc90508f61

file-photo-of-chinese-oil

Loading...

Leave a Reply

Your email address will not be published. Required fields are marked *