យន្តហោះដឹកទំនិញ​ធ្លាក់ក្នុងប្រទេសអ៊ីរ៉ង់សម្លាប់មនុស្ស១៥នាក់

យន្តហោះដឹកទំនិញ បូអ៊ីង៧០៧ មួយគ្រឿងបានធ្លាក់ ក្នុងប្រទេសអ៊ីរ៉ង់​កាលពីថ្ងៃចន្ទ សម្លាប់មនុស្ស១៥នាក់​ដែលនៅលើយន្តហោះនេះ ។ នេះបើតាមទីភ្នាក់ងារព័ត៌រដ្ឋរបស់អ៊ីរ៉ង់។

យន្តហោះជាកម្មសិទ្ធិរបស់កម្លាំងយោធាអ៊ីរ៉ង់ បានធ្លាក់នៅវេលាម៉ោង៨និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ នៅជិតរដ្ឋធានី តេអេរ៉ង់, ប្រធានក្រុមសង្គ្រោះបន្ទាន់​ Pir Hossein Koolivand ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន IRIBរបស់រដ្ឋ ។

សារព័ត៌មាន Fars បានដកស្រង់ប្រភពពីមន្ត្រី​អ៊ីរ៉ង់ថា «ដោយអាស្រ័យកំហុស​ខាងអាកាសយានិក, វាបានធ្លាក់​នៅឯអាកាសយានដ្ឋាន Fath»។

អ្នកនាំពាក្យយោធា ថ្លែងថា មនុស្ស១៦នាក់​ជិះនៅលើយន្តហោះ ខណៈដឹកសាច់ជ្រូកក្រហម​ពីទីក្រុង Bishkek សាធារណរដ្ឋ Kyrgyzstan មកកាន់អ៊ីរ៉ង់ «ជួយទ្រទ្រង់ដល់សេដ្ឋកិច្ចអីរង់» ៕

AFP_K07EC
Loading...