យន្តហោះធុនតូចមួយគ្រឿងធ្លាក់នៅកាលីហ្វ័រនីញ៉ា ស្លាប់៣នាក់

ប្រធានក្រុមពន្លត់អគ្គីភ័យបានបញ្ជាក់ថា មនុស្ស៣នាក់បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍យន្តហោះធុនតូចមួយគ្រឿងបានហោះធ្លាក់ទៅលើលំនៅឋានប្រជាពលរដ្ឋក្បែរទន្លេង ស្ថិតនៅកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧​ វេលាម៉ោងនិង៤១នាទីយប់ ម៉ោងនៅក្នុងតំបន់ ។

លោក Lan Gregor អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍ស៊ីវិល​បានបញ្ជាក់ថា យន្តហោះធុន Cessna 310 មួយគ្រឿងបានធ្លាក់នៅចម្ងាយកន្លះម៉ៃ ភាគឦសាននៃអាកាសយានដ្ឋានទីក្រុងមាត់ទន្លេ ខណៈដែលយន្តហោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង San Jose ។

មនុស្ស៥នាក់បានស្ថិតនៅក្នុងយន្តហោះខាងលើ ខណៈដែលវាបានធ្លាក់មកលើផ្ទះប្រជាពលរដ្ឋ ។

ពុំមានសេចក្តីរាយការណ៍ថា ករណីនេះបង្កឲ្យមានរងរបួសដល់អ្នកដែលនៅលើដី ឬក្នុងផ្ទះនោះឡើយ ហើយសមត្ថកិច្ចពាក់ព័ន្ធនឹងស្រាវជ្រាវបន្តទៀតនៅថ្ងៃបន្ទាប់ ។

ប្រភពបន្តថា មនុស្ស៥នាក់ដែលនៅក្នុងយន្តហោះ គឺ៣នាក់បានបាត់បង់ជីវិត រីឯ២នាក់ទៀតរងរបួស ។

គណកម្មការសុវត្ថិភាពអាកាសចរណ៍ជាតិនឹងបើកការស្រាវជ្រាវមូលហេតុពិតប្រាកដដែលបណ្តាលឲ្យធ្លាក់យន្តហោះខាងលើ ៕

 

Loading...