យន្តហោះយោធាធ្លាក់ស្លាប់ទាហាន២នាក់នៅកាលីហ្វ័រនីញ៉ា

កាសែត Armytimes ផ្សាយនៅថ្ងៃនេះថា ទាហានអាមេរិក២នាក់ស្លាប់កាលពីថ្ងៃសៅរ៍ នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេ AH-64 Apache បានធ្លាក់ ខណៈកំពុងហោះហើរហ្វឹកហាត់នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ តំបន់ Fort Irwin រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។

Jason Brown អ្នកនាំពាក្យយោធាថ្លែងថា មូលហេតុកំពុងស្ថិតក្រោមការស៊ើងអង្កេត ហើយមិនទាន់អាចផ្តល់ព័ត៌មានលម្អិតប្រាប់ដល់សាធារណជននៅពេលនេះបានឡើយ។

មន្ត្រីម្នាក់បានថ្លែងជាមួយសារព័ត៌មាន Fox Newsថា ឧទ្ធម្ភាគចក្រនេះ ស្ថិតនៅជាមួយកងពលធំថ្មើរជើងទី៤ នៃ Fort Carson រដ្ឋ Colorado ៕

 

Loading...