យន្តហោះឥណ្ឌូនេស៊ីមួយគ្រឿងដឹកមនុស្ស១២នាក់បាត់ដាន

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ បានប្រកាសថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបាននិងកំពុងប្រព្រឹត្តឡើងស្វែងរកយន្តហោះមួយគ្រឿងដែលបានបាត់ដាន ។

យន្តហោះ P4201 មានមនុស្ស១២នាក់ធ្វើដំណើរនៅលើយន្តហោះនេះបានបាត់ដានចេញពីប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែនអាកាសសិង្ហបុរីកាលពីវេលាម៉ោង១១និង២២នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ។

យន្តហោះនេះធ្វើដំណើរពី Pankal Pinang នៅវេលាម៉ោង១០និង២៤នាទីព្រឹក ហើយដែលរំពឹងថា មកដល់អាកាសយាន្ត Batam នៅវេលាម៉ោង១១និង៥៨នាទីព្រឹក ។ ប៉ុន្តែវាស្រាប់តែបាត់ដានចេញពីប្រព័ន្ធគ្រប់គ្រងអាកាសចរណ៍ ពេលមកដល់ភាគអាគេ្នយ៍ទីក្រុង Tanjung Pinang ។

បណ្តាញព័ត៌មានក្នុងស្រុកបានផ្សាយថា យន្តហោះបានធ្លាក់ក្នុងទឹក Kabupaten Lingga កោះ Riau ។ ស្នងការប៉ូលិស Sambudi Gusdian ក៏បានបញ្ជាក់ថា នោះជាទិន្នន័យដែលត្រឹមត្រូវផងដែរ ។

អ្នកនាំពាក្យស្នងការប៉ូលិសនិយាយថា អ្នកនេសាទបានរកឃើញសម្លៀកបំពាក់ វ៉ាលីស និងកៅអីយន្តហោះ ដែលសង្ស័យថាជារបស់យន្តហោះដែលបាត់ដាននោះប្រាកដមែនហើយ ៕

indonesia-police-aircraft-carrying-at-least-12-crashed-in-sea

Loading...