យន្តហោះ​យោធា​អា​មេ​រិ​កមួយ​គ្រឿង​ធ្លាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ស្លាប់​១១​នាក់​

​ប្រភព​ព័ត៌មាន​ពី​កម្លាំងយោធា​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ យន្តហោះ​ដឹក​ជញ្ជូន​របស់​កម្លាំងយោធា​អា​មេ​រិ​កមួយ​គ្រឿង​បាន​ហោះហើរ​ធ្លាក់​កាលពី​វេលា​ម៉ោង​ពាក់កណ្តាល​អ​ធា​ត្រ​ ម៉ោង​នៅ​ក្នុង​តំបន់​ ឈាន​ចូល​ថ្ងៃ​២​ ខែតុលា​ ឆ្នាំ​២០១៥​ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​១១​នាក់​ ក្នុង​នោះ​មាន​កង​កម្លាំងយោធា​អា​មេ​រិ​ក​៦​នាក់​ផង​ដែរ​ ។​

​ហេតុការណ៍​ធ្លាក់​យន្តហោះ​ប្រភេទ​ C-130​ Hercules​ នេះ​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ Jalalabad​ ភាគ​ខាងកើត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ជាប់​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​ ។​

​អ្នកនាំពាក្យ​កម្លាំងយោធា​អា​មេ​រិ​កបាន​អះអាង​ថា​ មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ ។​ លោក​បដិសេធន៍​ថា​ មានការ​បាញ់ប្រហារ​បណ្តាល​ឲ្យ​ធ្លាក់​នេះ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ លោក​បាន​អះអាង​ថា​ គ្មាន​ជន​រង​គ្រោះជា​ជន​ស៊ី​វិល​ណា​ម្នាក់​នៅ​លើ​ដី​ រង​គ្រោះ​ដោយហេតុ​ការណ៍​នេះ​ឡើយ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ដែរ​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​១១​នាក់​នោះ​ គឺ​មាន​បុគ្គលិក​ជាប់កិច្ចសន្យា​របស់​កម្លាំងយោធា​អា​មេ​រិ​ក​៥​នាក់​ផង​ដែរ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ដណ្តើម​ទីក្រុង​ Kunduz​ ពី​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម​តា​លី​បង់​វិញ​ ។​ ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​បើក​ការ​វាយប្រហារ​ដណ្តើម​ទី​គ្រង់​គ្រង​ទីក្រុង​ Kunduz​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ទូ​ទាំង​ពិភពលោក​ បន្ទាប់​ពី​ក្រុម​នេះ​ត្រូវ​ផ្តួលរំលំ​កាលពី​ឆ្នាំ​២០០១​រៀង​រហូត​មក​នោះ​ ។​ នេះ​ជា​សកម្មភាព​វាយប្រហារ​លើក​ដំបូង​ដើម្បី​ដណ្តើម​ការ​គ្រប់គ្រង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​សំណាក់​ក្រុម​ឧ​ទ្ទា​តា​លី​បង់​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ក្នុង​រយៈពេល​៣​ថ្ងៃ​ក្រោយមក​ កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដោយ​មានការ​ជួយ​ពីលើ​ដែនអាកាស​របស់​កងកម្លាំង​សម្ពន្ធមិត្ត​អា​មេ​រិ​ក​ផង​នោះ​បាន​វាយប្រហារ​បណ្តេញ​ក្រុម​ឧទ្ទាម​តា​លី​បង់​ចេញពី​ទីក្រុង​ Kunduz​ នោះ​វិញ​ តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ។​

​កាលពី​ឆ្នាំ​២០១១​ ក្រុម​ខ្មាន់កាំភ្លើង​ឧទ្ទាម​តា​លី​បង់​ធ្លាប់​បាន​បើក​ការ​បាយ​ប្រហារ​ទៅ​លើ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Chinook​ របស់​កងកម្លាំង​យោធា​អា​មេ​រិ​កបាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​៣៨​នាក់​ផង​ដែរ​ ៕​

dwe (2) dwe (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *