យន្ត​ហោះ១គ្រឿង​ទៀត​ហើយ ធ្លាក់​ក្នុង​បឹង!

យន្តហោះ​ធុនតូច​​ ផ្ទុក​មនុស្ស​១៣​នាក់មួយ​គ្រឿងទៀត​ហើយ បាន​ធ្លាក់​ចូល​ក្នុង​បឹង Taupo ក្នុង​តំបន់​​កោះ North Island ប្រទេស​ញូវែលសេឡង់។

បើ​តាម​សារព័ត៌មាន​យក្ស BBC ចុះផ្សាយ​​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា​ថា នៅ​លើ​យន្តហោះ​ធុន​តូច​មួយ​គ្រឿងនេះ​ មាន​មនុស្ស​១៣​នាក់ (​៦នាក់​ជា​អ្នកដំណើរ ៦នាក់​ជា​អាកាសយានិក និង​ម្នាក់​ជា​តៃកុង)។

អាជ្ញាធរ​​បាន​ថ្លែង​ថា យន្តហោះ​បាន​ដឹក​ពួកគេ​​កម្សាន្ត​លេង​កាត់​បឹង Taupo។ នៅ​ពេល​វា​មាន​បញ្ហា​ម៉ាស៊ីនក៏​ធ្លាក់​ធ្លាក់​តែ​ម្តង​ ប៉ុន្តែ​គ្មាន​នរ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​ជីវិត ឬ​រងរបួស​​ឡើយ។ ​​

អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល លោក Mike Richards និយាយ​ថា វា​ជា​អភូត្តហេតុ​​អស្ចារ្យ​មួយ ដែល​គ្មាន​នរណា​ម្នាក់​ស្លាប់។ ចំណែក​អភិបាលក្រុង Taupo លោក David Trewavas មាន​ប្រសាសន៍​ថា យន្តហោះ​បាន​បាត់​បង់​កម្លាំង​ពេល​ហោះ​បាន​កម្ពស់​១៣០០ម៉ែត្រ​ពី​ដី ហើយ​អ្នក​បើក​បាន​​ស្រែកប្រាប់​អ្នកដំណើរ​ឱ្យ​លោត​ចេញ។ ​

ចំណែក​វិធីសាស្ត្រ​ជួយ​វិញ BBC បាន​បញ្ជាក់​ថា អាកាសយានិក​៦​នាក់ បាន​លោត​ភ្ជាប់​គ្នា​ជាមួយ​អ្នក​៦នាក់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *