យប់​ឆ្លង​ឆ្នាំ​២០១៥​នៅ​ខេត្តបន្ទាយមានជ័យ​បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​កិន​ ស្លាប់​បែក​សាកសព​ជា​បំណែក​

​ខេត្តបន្ទាយមានជ័យ​៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ត្រូវ​រថយន្ត​បុក​កិន​ស្លាប់ ​បែក​សាកសព​ជា​បំណែក​នៅ​ចំ​ពេល​យប់​ឆ្លង​ឆ្នាំ​សកល​២០១៥ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ត្រូវ​គេ​មើលឃើញ​ថា ស្រប​ពេល​ដែល​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ទើបតែ​ធ្វើ​ពិធី​ប្រោះ​ព្រហ្ម​ ដេញ​ឧ​ប​ទ្រុប​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​នោះ​។

​រថយន្ត​បង្កហេតុ​ក្រោយ​បុក​ស្លាប់​ជន​រង​គ្រោះ​បាន​បើក​រត់​ គេច​បាត់​។​គ្រោះថ្នាក់​ ចរាចរណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ ខាងកើត​ក្លោ​ង​ទ្វារ​វត្ត​ស្ទឹង​បត់​ប្រហែល​៣០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ស្ទឹង​បត់​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ ជន​រង​គ្រោះ​មានឈ្មោះ​ឈឿ​ក​ ថុ​នា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ រស់នៅ​ភូមិ​ដុ​ង​អា​រ័​ញ្ញ​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​។​ ជិះ​ម៉ូតូ​ម៉ាក​ ហុងដា​ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ ១l.២៩៧៤​។​

​លោក​អនុសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ នាយ​ផ្នែក​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ឱ្យ​ដឹង​ថា​៖​ ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ ចុះ​ទៅ​ដល់​កន្លែង​ គ្រោះថ្នាក់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​គឺ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិច​ ទៅ​កើត​។​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​មិនដឹង​រថយន្ត​មាន​បញ្ហា​អ្វី​នោះ​ទេ​បាន​បើក​ជ្រុល​ទៅ​បុក​ហើយ​កិន​ ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ ពីក្រោយ​ពេញ​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ ស្លាប់​រីឯ​ម៉ូតូ​ ផ្លោង​ខ្ទាត​ ជា​ច្រើន​ម៉ែត្រ​ទៀត​ផង​។​រថយន្ត​បង្ក​បន្ទាប់​មក​ក៏​បើក​គេច​ចូល​មក​ខេត្តបន្ទាយមានជ័យ​បាត់​។​ម៉ូតូ​ជន​រង​គ្រោះ​ខូចខាត​ធ្ងន់​។​

​លោកនាយ​ផ្នែក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​៖​សាកសព​ជន​រង​គ្រោះ​បន្ទាប់​ពី​សមត្ថកិច្ច​វាស់វែង​តាម​ជំនាញ​ធ្វើ​កម​ណ​ត់​ហេតុ​រួចរាល់​ក៏​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ប្រគល់​សព​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​ តាម​ប្រពៃណី​។​ រថយន្ត​បង្ក​សមត្ថកិច្ច​ កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ឃាត់​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​យក​ មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​រង់ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​៕

IMG_7672

IMG_7667

Loading...

Leave a Reply

Your email address will not be published. Required fields are marked *