យុទ្ធជនចូលនិវតន៍ម្នាក់លង់ទឹកស្លាប់ខាងក្រោយផ្ទះរបស់ខ្លួនសង្ស័យជារឿងខ្យល់គរ

ស្ទឹងត្រែងៈយុទ្ធជនចូលនិវត្តន៍ម្នាក់ត្រូវបានប្រពន្ធខ្លួនដើររករួចប្រទះឃើញស្លាប់អណ្តែតលើទឹកទំនប់ខាងក្រោយផ្ទះចំងាយប្រមាណ១០មែត្រគ្រាដែលយុទ្ធជនរូបនោះមិនសូវស្រួលខ្លួនហើយបានទៅដាក់ម៉ងសង្ស័យតែខ្យល់គរ។សាកសពនិវត្តជនត្រូវបានគេរកឃើញកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ខេត្តស្ទឹងត្រែង។

ប្រពន្ធជនរងគ្រោះបាននិយាយប្រាប់ថានៅព្រឹកថ្ងៃកើតហេតុប្តីរបស់គាត់ មានជំងឺមិនសូវស្រួលខ្លួន ក្រោយមកប្តីរបស់គាត់ក៏បានដើរទៅក្រោយផ្ទះ ដើម្បីទៅមើលមងដែលបានដាក់ក្នុងទឹកទំនប់ក្រោផ្ទះ លុះដល់បាត់ប្តីយូរពែកគាត់ក៏ដើរទៅមើលស្រាប់តែឃើញប្តីរបស់គាត់អណ្តែតទឹកស្លាប់ក្នុងទំនប់នោះបាត់ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ទេព សុផាត អាយុ៦០ឆ្នាំ មុខរបរទាហានចូលនិវត្តន៍។ ប្រពន្ធប្តីគាត់ទាំង២នាក់ នេះពុំមានកូនទេ រស់នៅភូមិឃុំកើតហេតុខាងលើ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិស្រង់ពីទឹកដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់។​

គួរបញ្ជាក់ថាក្រោយហេតុការណ៍គេមានឃើញនាយទាហានសឹករងខេត្តស្ទឹងត្រែងបាននាំយកនូវអំណោយមួយចំនួនមកចូលបុណ្យសពជនរងគ្រោះផងដែរ ក្នុងនោះមានអង្ក៤បេរព្រមទាំងលុយចំនួន២០ម៉ឺនរៀលផងដែរ៕ ឡុងកាន់សំនៀង

Loading...