យុវជនដែលជាប់នៅរូងភ្នំ ត្រូវគេជួយ​បានហើយ

ខេត្តបាត់ដំបង​៖ យោង​តាម​សេចក្តីរាយការណ៍ពីក្រុមអ្នកជួយ​សង្រ្គោះបាន​ឲ្យដឹងថា នៅវេលា​ម៉ោង៦ និង៤០នាទីល្ងាចនេះ យុវជន​ដែល​ជាប់​នៅ​ក្នុង​រូងភ្នំ នៃស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង ត្រូវ​បាន​គេ​ជួយ​ឲ្យ​ផុតពីកន្លែង​គ្រោះថ្នាក់ហើយ។

យ៉ាងណា​ពេលនេះ ក្រុម​ការងារ​ខាងក្នុងកំពុង​រៀបចំ​បញ្ជូន​ចេញ​បន្ត​មក​ក្រៅ​​រូងភ្នំហើយ។

​គួរ​បញ្ជាក់​ថា​ ​នៅ​ព្រឹកថ្ងៃ​ទី៧ ខែសីហា ឆ្នាំ​២០១៩​
មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ​ក្រោយពី​បុរស​ម្នាក់​បាន​ជាប់​កៀប​នៅនឹង​រូងភ្នំ​ហុង​ទឹក​ ​ក្រោយពី​គាត់​បាន​ទៅ​បោស​អា​ចម៌​ប្រជៀវ​នៅ​ ​ក្នុង​នោះ​។​

​បុរស​រូប​នោះ​ត្រូវ​គេ​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​ស៊ុម​ ​បូរ៉ា​ ​អាយុប្រមាណ២៧ឆ្នាំ​ ​។​ ​គាត់​បាន​បាត់​ពី​ផ្ទះ​តាំងតែពី​ថ្ងៃទី៤​ ​ខែសីហា​ ​ម្ល៉េះ​ ​ហើយ​ត្រូវ​ក្រុម​គ្រួសារ​តាម​ស្វែងរក​ ​រួច​ក៏បាន​ប្រទះឃើញ​បុរស​រូប​នោះ​នៅ​ជាប់​ក្នុង​រូងភ្នំ​តែម្តង​។​

​អភិបាលខេត្ត​បាត់ដំបង​ ​លោក​ ​ងួន​ ​រតនៈ​ ​បាន​ឲ្យដឹង​ថា​ ​បុរស​ដែល​កៀប​ជាប់នឹង​ថ្មភ្នំ​ ​ស្ថិតនៅ​ភូមិ​ហុង​ទឹក​ ​ឃុំ​បារាំងធ្លាក់​ ​ស្រុក​ភ្នំព្រឹក​ ​អស់​រយៈពេល៤ថ្ងៃ​នោះ​ ​ត្រូវ​ក្រុម​ជួយ​សង្រ្គោះ​ ​៕

 

 

Loading...