យុវជនពីរក្រុមកាប់គ្នានៅមុខភូមិគ្រិះលោកស្នងការ ទាំងកណ្តាលរាត្រី

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានយុវជនពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងហេតុកាណ៍ដេញកាប់គ្នាកាលពីវេលាម៉ោង២២យប់ថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៥នេះនៅមុខភូមិគ្រិះលោកស្នងការខេត្តលើកំណាត់ផ្លូវជាតិលេខ៥ចំនុចមុខភ្នំជញ្ជាំងស្ថិតក្នុងសង្កាត់ទឹកថ្លាក្រុងសិរីសោភណ័ខេត្តបន្ទាយមានជ័យស្របពេលមានការតាំងពិពណ័ផលិតផលរបស់ប្រជាជនថៃនាវេទិការខេត្ត។
ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចអះអាង ថាជនរងគ្រោះមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿងនិងជនបង្កអាចនឹងមានទំនាស់ពាក្យសម្តីឬក៏គំនុំស្នេហាត្រីកោណដែលបង្កនៅក្នុងបរិវេណតាំងពិពណ៌ហើយពេលជនរងគ្រោះវិលត្រឡប់ទៅផ្ទះវិញនោះត្រូវជនបង្កជិះម៉ូតូតាមកាប់។
នៅកន្លែងកើតសមត្ថកិច្ចបានបញ្ជាក់ថាមានម៉ូតូពីរគ្រឿងប្រភេទសង់ត្រូវបានគេផ្តួលចោលហើយរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុនឹងមានការអន្តរាគមន៍ពីសមត្ថកិច្ច។
សមត្ថកិច្ចនគរបាលនៃការិយាល័យព្រហ្ម ទណ្ឌកំរឹតធ្ងន់ដែលចេញអន្តរាគមន៍បានប្រាប់អោយដឹងថា ជនរងគ្រោះមាន១-លី ចិត្ត ភេទប្រុស អាយុ 28 ឆ្នាំ រងរបួសធ្ងន់ធ្ងរខណៈត្រូវជនដៃដល់កាប់ពីក្រោយជាច្រើនកាំបិតចំក្បាលជាច្រើនកាំបិតនិងទី២-ឈ្មោះ ភិន លាន ភេទប្រុសអាយុ១៨ ឆ្នាំរងរបួសបែកភ្នែកខាងស្តាំ ។
ជនរងគ្រោះទាំងពីររស់នៅក្នុងភូមិបាណយសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាមានជ័យ។ ក្រោយកើតហេតុជនគ្រោះទាំងពីរត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី រីឯក្រុមជនបង្កបានផ្តួលម៉ូតូចោលហើយគេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះទាំងពីរត្រូវ ក្រុមគ្រូពេទ្យបានអះអាងថាម្នាក់ត្រូវក្រុមជនបង្កកាប់ជាច្រើនកាំបិតចំក្បាលនិងស្មាកំពុងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតនិងម្នាក់ទៀតត្រូវជនបង្កនោះកាប់បណ្តាលអោយបែកភ្នែងស្តាំតែមិនបង្កដល់អាយុជីវិតទេ។
សូមបញ្ជាក់នៅក្នុងខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះករណីក្មេងទំនើងនិងករណីកាប់ ចាក់គ្នាតែងកើតមានស្ទើរជារៀងរាល់ថ្ងៃក្នុងនោះក៏មានករណីឆក់ ប្លន់ ការបង្កអសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ក៏មានជាហូរហែរផងដែរ ហើយក្រោយកើតហេតុទើបសមត្ថកិច្ចបង្ក្រាបបានយកមកផ្តន្ទាទោស៕

03-12-2015d64131

d64132

d64134

Loading...

Leave a Reply

Your email address will not be published. Required fields are marked *