យុវជនម្នាក់គិតខ្លី រត់ទៅចង.កបញ្ចាប់ជីវិត មិនដឹងមូលហេតុ

ខេត្តរតនគិរី÷ យុវជនម្នាក់គិតខ្លីដាច់ចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនមិនដឹងមូលហេតុ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨ យប់ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិយ៉ែម ឃុំសើង ស្រុកបកែវ ខេត្តរតនគិរី ។

អធិការនគរបាលស្រុកបកែវលោក ជួប វណ្ណរក្ស បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ក្លោង ញុល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន
មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

លោក ជួប វណ្ណរក្ស បន្តថា ម្តាយយុវជនរងគ្រោះបានបាត់កូនមិនឃើញមកផ្ទះនាំគ្នាដើររកក៏ប្រទះឃើញកូនចង.កនៅលើចុងស្វាយចន្ទី ការចង.កធ្វើអត្តឃាតខ្លួនឯងនេះ គឺយកខ្សែរអង្រឹងមានប្រវែង២ម៉ែត្រ ហើយម្តាយយុវជនរងគ្រោះមិនបានដឹងថាកូនមានរឿងអ្វីនោះទេ ដល់ថ្នាក់មកចង.កសម្លាប់ខ្លួនបែបនេះ ។

ភ្លាមៗនោះដែរ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានចុះមកកន្លែងកើតហេតុបានធ្វើកោសល្យវិច័យឃើញថា ពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន មិនមែនរឿងឃាតកម្មឡើយ ។

ក្រោយពីបានធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានប្រគល់សាកសពឲ្យឪពុកម្តាយនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិភាគតិចទំពួន នៃភូមិភាគឦសាន្ត ៕ ជាយដែន

 

Loading...