យុវជនម្នាក់ជិះម៉ូតូលឿនទៅបុករថយន្តពីក្រោយស្លាប់មួយរំពេច

ដោយៈចាន់តូ/ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលទៅបុករថយន្តយីឌុបដឹកទំនិញធុនធំពីក្រោយមួយកំពុងចតសប់កង់លេី ចិញ្ចេីមផ្លូវ នៅ វេលាម៉ោង៧យប់ ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវលេខ ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ ។

យុវជនជនរងគ្រោះឈ្មោះ ខែម រ៉ាវីត អាយុ២០ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាក HONDA CLIKE ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1AA.9158 ។ ចំណែករថយន្តយីឌុប មានក្បាលពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A.7802។ ដោយឡែក ក្រោយកើតហេតុ តៃកុងរថយន្ត បាន រត់គេចខ្លួនបាត់ស្រមោល៕

Loading...