យុវជនម្នាក់ត្រូវគេចាក់សម្លាប់នៅក្នុងវត្តសំរោង

ខេត្តពោធិ៍សាត់ ៖ មនុស្សម្នាក់ត្រូវមនុស្ស១ក្រុម ចាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈរូបគេរួមជាមួយក្រុមគ្រួសារ និងអ្នកភូមិបាននាំគ្នាទៅធ្វើបុណ្យកាន់វេនក្នុងនៅក្នុងវត្តសំរោង ដែលមានការចាក់ធុងបាសរាំរែកនោះ។

យុវជនរងគ្រោះមានឈ្មោះយ៉ែម រស្មី អាយុ២១ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សេចក្ដីរាយការណ៍បានឲ្យដឹងថា យុវជនខាងលើនេះត្រូវបានជនសង្ស័យធ្វើសកម្មភាពចាក់ស្លាប់នៅវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅក្នុងវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈរូបគេជាមួយក្រុមគ្រួសារ និងបងប្អូនអ្នកភូមិបានទៅធ្វើបុណ្យកាន់វេនក្នុងវត្តសំរោងនោះ។

ការចាក់សម្លាប់នេះកើតឡើងនៅពេល ដែលនៅក្នុងវត្តនោះមានការចាក់ធុងបាស ហើយជនរងគ្រោះមានការប៉ះទង្គិចពាក្យសម្ដីគ្នា ក៏ត្រូវក្រុមយុវជននៅឃុំសំរោងចាក់ស្លាប់តែម្ដង។

គិតមកដល់ម៉ោង១១និង១០នាទីយប់ថ្ងៃទី៨ ខែតុលា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់ និងបក្សពួកអំពើឃាតកម្មនេះ។ ប៉ុន្តែមិនទាន់ចាប់ខ្លួនបាននៅឡើយ។

09-10-2015d60181 d60182 d60183

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *