យុវជនម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណកាប់ពីក្រោយដាច់កញ្ចឹង-ក នៅកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ដោយសារត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់ លបកាប់ប្រហារពីក្រោយបណ្តាលឲ្យដាច់ឆ្អឹងកញ្ចឹង-ក ខណៈកំពុងជិះកង់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវកៅស៊ូ ខាងក្រោយរោងចក្រអ៊ឹមវ៉េ ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះខាងលើ ឈ្មោះ អ៊ឹម ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។ មូលហេតុនៃអំពើឃាតកម្មខាងលើនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចនៅឡើយ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ឆ្នាំង និងនគរបាលក្រុង និង ខេត្តកំពងឆ្នាំង រួមនិងកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចុះទៅកន្លែង ដើម្បីស្រាវជ្រាវ និងធ្វើកំណត់ហេតុ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

se

aeq

Loading...

Leave a Reply

Your email address will not be published. Required fields are marked *