យុវជនម្នាក់ត្រូវជនមិនស្គាល់មុខកាប់ដាច់ដៃស្តាំខណៈកំពុងជិះម៉ូតូចេញពីក្លឹប

ខេត្តបន្ទាយមានជ័យ៖យុវជនពីរនាក់កំពុងតែជិះម៉ូតូតាមផ្លូវខណៈចេញពីក្លឹបរាំរែកត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមប្រដាប់ដោយដាវសាំម៉ូរ៉ៃក្នុងដៃជិះម៉ូតូដេញកាប់បណ្តាលអោយយុវជនម្នាក់ក្នុងចំណោមពីរនាក់រងរបួសដាច់ដៃខាងស្តាំចេញពីគ្នាធ្លាក់លើផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង2រំលងអាធ្រាតចូលថ្ងៃទី30ខែតុលាឆ្នាំ2015 នៅលើកំណាត់ផ្លូវជាតិលេខ5ស្ថិតក្នុង ភូមិសែសិនសង្កាត់ព្រះពន្លាក្រុងសិរីសោភណ័ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះដាច់ដៃមានឈ្មោះ សុីម អាយុ18ឆ្នាំ រស់នៅក្នុងភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លាក្រុងសិរីសោភណ័ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់នគរបាលចរាចរដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកកម្ពុជាជុប៉ុន មង្គលបូរី។ ចំពោះជនដៃដល់បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះក៏បានគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីហឹង្សានេះដែរសមត្ថកិច្ចបានធ្វើការ សន្និដ្ឋានថាអាចជាករណីរឿងគំនុំដែលផ្តើមឡើងពីស្នេហាត្រីកោណ។
សូមបញ្ជាក់ថា ក្លឹបឌីស្កូហ្គោលថោននេះដែរបាននិងកំពុងពង្វក់យុវវ័យជាសិស្សសាលាទាំងប្រុសទាំងស្រីអោយបោះបង់ការសិក្សានិងកើតមានអំពើហឹង្សាជាបន្តបន្ទាប់ប្រជាពលរដ្ឋសំនូមពរអោយអាជ្ញាធរមានសមត្ថកិច្ច មេត្តាពិនិត្យមើលក្លឹបដែលសំបូរជម្លោះនេះផង៕

30-10-201561581

61582

61583

Loading...

Leave a Reply

Your email address will not be published. Required fields are marked *