យុវជនម្នាក់ត្រូវបានគេប្រទះឃើញចងកស្លាប់នៅមាត់អូរព្រំដែន

បន្ទាយមានជ័យ៖យុវជនម្នាក់ដែលគេអះអាងថាជាពលករចំណាកស្រុកត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងអូរព្រំដែនកម្ពុជា-ថៃចំនុចខាងលិចការដ្ឋានក្រុមហ៊ុនកាស៊ីណូស្តាវីហ្គាស ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ករណីស្លាប់នេះបានបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនារសៀលថ្ងៃទី0៧ខែកញ្ញា ឆ្នាំ២០១៥។

នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញ ឯកសារពាក់ពន្ធ័មួយចំនួនដែលបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះដាំ ណាម ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិឈូកឃុំសៀងឃ្វាងស្រុកកំចាយមារខេត្តព្រៃវែងមានកាបូប ខោអាវផងដែរ។ ជនរងគ្រោះត្រូវបានសមត្ថ កិច្ចបញ្ជាក់បាន ចងកនិងក្រមាទៅនឹងមែក ឈើក្រោយចងកស្លាប់សពបានដាច់ក្រមាធ្លាក់មកដីទើបត្រូវអ្នកដំណើរប្រទះឃើញ។ ដៃជនរងគ្រោះមានពាក់អំបោះក្រហមដែលទំនងទើបតែរៀបការរួចហើយធ្វើចំណាកស្រុកទៅប្រទេសថៃដើម្បីរកការងារធ្វើ។

បន្ទាប់ពីពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យបច្ច័យលើសាកសព សមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយការចងកខ្លួនឯងមិនមែនជាករណីឃាតកម្មនោះទេ៕

07-09-201556641 56642 56643 56644 56645 56646 56647

Loading...

Leave a Reply

Your email address will not be published. Required fields are marked *