យុវជនម្នាក់លោតពីលើផ្ទះជាន់ទី៣ស្លាប់ភ្លាមៗ

ភ្នំពេញ៖សេចក្តីរាយការណ៍បាន ឲ្យដឹងថា នៅវេលាម៉ោង៧៖០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតតាមផ្លូវ១៦៨ ខាងកើតផ្សារអូឬស្សី សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា មានយុវជនម្នាក់ឈ្មោះ ហេន សាវុន អាយុ១៩ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុបានធ្លាក់ ពីលើផ្ទះជាន់ទី៣ បោកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។

តាមប្រភព ពីកន្លែងកើតហេតុបានបន្តប្រាប់ថា គេបានឃើញយុវជនរងគ្រោះចេញពីធ្វើការនៅម្តុំផ្សារអូរឬស្សី បានមក អង្គុយកលេង លើថ្នឹមជាន់ទី៣ ដែលមានកំពស់១៥ម៉ែត្រ ស្រាប់តែកំពង់តែអង្គុយបាន របេះដៃធ្លាក់មក ក្រោមបណ្តោលឲ្យស្លាប់ភ្លាមៗ គួរឲ្យអាសូរ។
អ្នកខ្លះនិយាយថាជនរងគ្រោះបានលោតពីលើផ្ទះសម្លាប់ខ្លួនព្រោះខឹងម្តាយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *