យុវជនម្នាក់ស្លាប់បន្ទាប់ពីរថយន្តសាំយ៉ុងបុក

ខេត្តរតនគិរី: មានករណីគ្រោះ ថ្នាក់ចរាចរណ៍រថយន្តសាំយ៉ុងជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះបញ្ច្រាស់ទិសបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗមួយរំពេច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង១៥នាទីល្ងាច ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះលោកជៀន​ វិត​ លើដងផ្លូវលំមួយខ្សែ ស្ថិតនៅក្នុងភូមិរ៉យ​ ឃុំ កិះចុង​ ស្រុកបរកែវ ខេត្ត រតនគិរី។

នគរបាលស្រុកបកែវបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AG-4782 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងកំពង់ជិះបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុរួចហើយបើករត់គេចចម្ងាយប្រមាណ2គីឡូម៉ែត្រត្រូវបានកម្លាំងប៉ះអឹមឈរជើងនៅគោលដៅឃាត់បានចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោលរួចហើយកម្លាំងប៉ះអឹមបានប្រគល់ទៅឲ្យនគរបាលស្រុកបកែវ។

ប្រភពបន្តទៀតថា យុវជនរងគ្រោះឈ្មោះ ជៀន រតនះ ភេទប្រុសអាយុ១៣ ឆ្នាំជនជាតិខ្មែរជិះម៉ូតូម្នាក់ឯងម៉ាកវ៉េវឆ្លាមពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខកណ្តាល1E-4534ក្នុងទិសដៅពីត្បូងទៅជើង។

បច្ចុប្បន្នវត្ថុតាងទាំង2នគរបាលបានយកមករក្សាទុកនៅអធិការស្រុកបកែវដើម្បីរងចាំធ្វើការដោះស្រាយគ្នាជាក្រោយ។ ចំណែកសពប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វុទ្ធឦសាន


 

Loading...