យុវជនម្នាក់ ត្រូវក្រុមក្មេងស្ទាវកាប់ រងរបួសធ្ងន់ធ្ងរ

ខេត្តរតនគិរី÷ យុវជនម្នាក់ ​បានរងរបួសជាច្រើនកន្លែងហូរឈាមស្រោចពេញខ្លួន ក្រោយពីក្រុមយុវជនមួយក្រុមមានគ្នាជិត១០​នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដាវសាំម៉ូរៃធ្វើការកាប់ប្រហារយ៉ាងចាស់ដៃ ដោយមិនដឹកមូលហេតុ។

ករណីកាប់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃពុធ ២កើត ខែជេស្ជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខហាងបាស់ហ្វូឡូ (Buffalo) ស្ថិតក្នុងភូមិ ទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

នគរបាលប៉ុស្តិ៍បឹងកន្សែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មួន សុភា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ត្រូវជនសង្ស័យមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿងមកកាប់ប្រហារ បណ្ដាលឲ្យ​រងរបួសធ្ងន់ ក្រោយធ្វើសកម្មភាពកាប់លើជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

បច្ចុប្បន្នកម្លាំង​ជំនាញនៃអធិការនគរបាលក្រុងបានលុង កំពុងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់យកផ្តន្ទាទោសតាមច្បាប់៕ ជាយដែន

Loading...