យុវជន២នាក់ត្រូវកម្លាំងនគរបាលគោលដៅខណ្ឌឬស្សីកែវបាញ់បណ្តាលឲ្យរងរបួស

ភ្នំពេញ៖ កងកម្លាំងនគរបាលមូលដ្ឋាន នៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានបាញ់យុវជន២នាក់ បណ្តាលឲ្យត្រូវជើងជនរងគ្រោះម្នាក់ រងរបួសដោយសារតែពួកគេបានបើកម៉ូតូគេចចេញពីគោលដៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចនោះ ។

កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលមូលដ្ឋាន ខណ្ឌឬស្សីកែវ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវជាតិលេខ៥ ត្រង់ស្ថានីយ៍ប្រេងសូគីមិច សង្កាត់ឬស្សីកែវ ពេលនោះស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងមកដល់ ក៏បើកគេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ។

បើតាមសេចក្តីរាយការណ៍បានបន្តទៀតថា ពេលដែលពួកគេបានបើកម៉ូតូគេចខ្លួននោះ ស្រាប់តែកម្លាំងនគរបាល បានបើកម៉ូតូដេញតាម ហើយដោយសារតែសង្ស័យជាមុខសញ្ញាអ្វីមួយនោះ និងថែមហៅមិនឈប់ផងនោះ ក៏បាញ់មួយគ្រាប់បណ្តាលឲ្យត្រូវជើងខាងស្តាំយុវជនម្នាក់តែម្តង ។

បន្ទាប់ពីការចាប់ខ្លួនពួកគេទាំង២នាក់ ត្រូវបាននាំខ្លួនភ្លាមៗ នៅសួរនាំបន្តទៀត នៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ssf

ds

Loading...

Leave a Reply

Your email address will not be published. Required fields are marked *