យុវជន​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​ជាប់​និង​កង់​រថយន្ត​ខណៈ​ជិះ​ម៉ូតូ​ប៉ះ​ ​ដៃចង្កូត​ម៉ូតូ​ដូច​គ្នា​ ដួល​ចូល​ក្រោម​រថយន្ត​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​យុវជន​ម្នាក់​បាន​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ហើយ​បើក​ប៉ះ​ដៃចង្កូត​ដូច​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​ត្រូវ​រថយន្ត​កិន​ស្លាប់​ខណៈ​ដែល​រថយន្ត​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា​។​ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​ ២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ស្ថិត​នៅ​ភូមិ​ភ្នំ​ជញ្ជាំង​ ឃុំ​ជប់​វា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ឆែម​ មៀន​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​សាម​គ្គឺ​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​បិត​តែម​ឆ្នាំ​២០១៥​ គ្មាន​ស្លាក​លេខ​។​

​ ​លោក​ភ្លឹង​ វិចិត្រ​ នាយ​ផ្នែក​នគរបាល​សណ្តាប់ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ លុះ​នៅ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ ទំនងជា​ជន​រង​គ្រោះ​ បើក​ប្រជែង​ ម៉ូតូ​១​ គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​ស្របគ្នា​ ហើយ​ក៏​បើក​កៀ​ប៉ះ​ដៃចង្កូត​ម៉ូតូ​គ្នា​ ។​ រំពេច​នោះ​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង​មក​ពី​ទិស​ដៅ​ច្រាសទិស​គ្នា​បាន​មក​ដល់​ហើយ​ជន​រង​គ្រោះ​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​ក៏​ត្រូវ​រថយន្ត​កិន​ស្លាប់​ជាប់​និង​កង់​រថយន្ត​តែ​ម្តង​។​ចំណែក​អ្នក​បើ​ម៉ូតូ​១​គ្រឿង​ទៀត​បើ​ទៅ​បាត់​ហើយ​អ្នក​បើករថយន្ត​ក៏​បើកទ្វា​រថយន្ត​គេចខ្លួន​បាត់​ផង​ដែរ​។​អ្នក​បើករថយន្ត​ ត្រូវ​បាន​គេ​ស្គា់​ឈ្មោះ​ អ៊ុយ​ ភា​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​លៀប​ ឃុំ​ភ្នំ​លៀប​ ស្រុក​ ព្រះនេត្រព្រះ​។​រថយន្ត​ម៉ាក​ហ្វុ​យ​ហ្សូ​ពណ៌​ស​ ពាក់​ស្លាក​លេខ​បាត់ដំបង​ ៣A០២៧៧​។​

​ ​លោក​ ភ្លឹង​ វិចិត្រ​ នាយ​ផ្នែក​នគរបាល​សណ្តាប់ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​សាកសព​ជន​រង​គ្រោះ​បន្ទាប់​ពី​សមត្ថកិច្ច​វាស់វែង​ធ្វើ​កំណត់ហេតុ​រួច​ ក៏​បាន​ទំនាក់ទំនង​ក្រុម​គ្រួសារ​ឱ្យមក​ទទួល​សព​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​ តាម​ប្រពៃណី​ ។​ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​ ដ្ឋា​ន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ដើម្បី​ទុក​ចាត់ការ​តាម​ផ្លូវច្បាប់​៕

IMG_1961_3698034
11046449_436729709827900_1582344905816745589_o
11034335_436729973161207_2404324284447459655_o

Loading...

Leave a Reply

Your email address will not be published. Required fields are marked *