យុវជន​ម្នាក់​មក​លោតទឹក​ស្ពាន​គី​ហ្សូ​ណា​ប៉ុនប៉ង​ធ្វើ​អត្តឃាត​២​លើក​ តែ​មិន​បាន​សម្រេច​

​ខេត្ត​ត្បូង​ឃ្មុំ៖ យុវជន​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​កំណើត​នៅ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ មក​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ ដោយ​បម្រុង​លោតទឹក​ពីលើ​ស្ពាន​គី​ហ្សូ​ណា​ចន្លោះ​បង្គោល​ទី​១២​ និង​ទី​១៣​ ចុងស្ពាន​គី​ហ្សូ​ណា​ត្រើយ​ខាងកើត​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​
​តែ​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ​មិន​បាន​សម្រេច​ដោយ​ត្រូវ​នគរបាល​យាម​ប្រចាំការ​ស្ពាន​ជួយ​ទាន់​ពេលវេលា​។​

​លោក​ ណា​ ចេ​ ប្រធាន​ការិយាល័យ​ការពារ​ស្ពាន​គី​ហ្សូ​ណា​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​តី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៤​និង​១៥​នាទី​ គេ​ឃើញ​យុវជន​ម្នាក់​ដើរ​លើ​ស្ពាន​គី​ហ្សូ​ណា​ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ដោយ​មាន​សភាព​សោះអង្គើយ​ និង​យំ​ផង​ ។​

​ពេល​ឃើញ​បែប​នោះ​ នគរបាល​យាម​ការពារ​ស្ពាន​គី​ហ្សូ​ណា​បានរ​ត់ទៅ​តាម​ក្នុង​ខណៈ​ដែល​យុវជន​រូប​នោះ​បម្រុង​ឡើង​បង្កាន់ដៃស្ពាន​ក្នុង​បំណង​លោតទឹក​ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។​

​លោក​ណា​ ចេ​ បាន​បន្ត​ថា​ តាម​ការ​សាកសួរ​យុវជន​រង​គ្រោះ​មានឈ្មោះ​ ឃាង​ រតនា​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កោះ​ស្លា​ ឃុំ​ទ​ន្លូ​ង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ បាន​ចេញពីផ្ទះ​បំណង​លោតទឹក​ធ្វើ​អត្តឃាត​២​លើក​រួច​មក​ហើយ​ គឺ​កាលពី​៤​ខែ​មុន​ យុវជន​ឃាង​ រតនា​ មក​លោតទឹក​ម្តង​ត្រូវ​សមត្ថកិច្ច​ជួយ​ទាន់​។​

​នៅ​លើក​ទី​២​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៤​និង​១៥​នាទី​ ឈ្មោះ​ ឃាង​ រតនា​ បាន​មក​លោតទឹក​ស្ពាន​ម្តងទៀត​ តែ​នៅ​មិន​សម្រេច​។​

​ក្រោយ​ពេល​សង្គ្រោះ​ទាន់​ពេលវេលា​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ​ ឃាត​ រតនា​ ទៅ​ឲ្យ​ស្នាក់​នៅ​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទន្លេ​បិត​ ស្រុង​ត្បូងឃ្មុំ​ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​។​

​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​របស់​ឈ្មោះ​ ឃាង​ រតនា​ បាន​បញ្ជាក់​ថា​ ឈ្មោះ​ឃាង​ រតនា​ មាន​អ​ការ​មិន​ប្រក្រតី​ ហេតុនេះ​ចេញ​តែ​ចង់​ធ្វើ​អត្តឃាត​ ដោយ​មិនដឹង​ជា​មូលហេតុ​អ្វី​ឡើយ​៕​ សុ​ភ័​ណ្ឌ​

IMG-20141228-WA0006

Loading...

Leave a Reply

Your email address will not be published. Required fields are marked *