យុវជន​ម្នាក់​រស់នៅ​ក្នុង​ឃុំ​រកា​ចងក​សម្លាប់​ខ្លួន​រឿង​ស្នេហា​ មិន​ជាប់​ពាក់ព័ន្ធ​និង​បញ្ហា​ជម្ងឺអេដស៍​

ខេត្តបាត់ដំបង​៖
​យុវជន​ម្នាក់​ស្នាក់​នៅ​ក្នុង​ព្រះ​វិហារ​សាសនា​គ្រិ​ស្ទ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ឃុំ​រកា​ ស្រុក​ សង្កែ​  ខេត្តបាត់ដំបង​ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ចងក​និង​ធ្នឹម​ផ្ទះបាយ​ ក្នុង​ព្រះ​វិហារ​។​ ករណី​ចងក​នេះ​ត្រូវ​បាន​នគរបាល​ស្រុក​សង្កែ​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​គឺ​យុវ​រូប​នោះ​ចងក​សម្លាប់​ខ្លួនឯង​ ដោយសារ​រឿង​ស្នេហា​។​ ការ​ចងក​សម្លាប់​ខ្លួន​នេះ​ដែរ​សមត្ថកិច្ច​អះអាង​ ថា​មិន​ជាប់​ពាក់ព័ន្ធ​និង​ជម្ងឺអេដស៍​នោះ​ឡើយ​។​ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​តា​ហែ​ន​១​ ឃុំ​រកា​ស្រុក​សង្កែ​  ខេត្តបាត់ដំបង​។​

 

លោក​ ប៊ុត​ ប៊ុ​ន​ធឿ​ន​ អធិការ​នគរបាល​ស្រុក​សង្កែ​ប្រាប់​ឱ្យ​ដឹង​ថា​៖​ យុវជន​ធ្វើ​អត្ត​ ឃាត​ចងក​សម្លាប់​ខ្លួនឯង​មានឈ្មោះ​ ឆែម​ វណ្ណ​នូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ ចំណុច​កើតហេតុ​ខាងលើ​។​មុន​ពេល​កើតហេតុ​គេ​មិនដឹង​ថា​យុវជន​រូប​នោះ​ចង​សម្លាប់​ខ្លួន​ចាប់តាំងពី​ពេល​ណា​នោះ​ទេ​។​លុះ​ភ្លឺ​ឡើង​ស្រាប់តែ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចងក​យក​ក្រ​ម៉ា​ចង​និង​ធ្នឹម​ផ្ទះបាយ​។​ក្រោយ​ពី​មាន​ហេតុការណ៍​បែប​នេះ​ភ្លាម​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​និង​រក​មូលហេតុ​គឺ​យុវជន​ឈ្មោះ​ ឆែម​ វណ្ណ​នូ​ បាន​លួច​ស្រលាញ់​នារី​ម្នាក់​រស់នៅ​ក្នុង​ព្រះ​ វិហារ​ជាមួយ​គ្នា​ប៉ុន្តែ​ការ​ស្រលាញ់​នារី​នោះ​គឺ​លួច​ស្រលាញ់​តែ​ម្នាក់ឯង​ដោយសា​ម៉ី​ខ្លួន​ខាង​ស្រី​គេ​មិនដឹង​ខ្លួន​នោះ​ឡើយ​។​

 

លោក​អធិការ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​យុវជន​ដែល​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ នេះ​គឺ​គេ​មិន​មាន​ផ្ទុកមេរោគ​អេ​ដស៍​នោះ​ទេ​ ។​ការ​លើក​ឡើង​របស់​លោក​អធិការ​នគរបាល​ ស្រុក​សង្កែ​ជុំវិញ​ករណី​យុវជន​រស់នៅ​ឃុំ​រកា​ចងក​សម្លាប់​ខ្លួន​នេះ​ គឺ​ចៀសវាង​កុំឱ្យ​មាន​ជន​ ខិលខូច​មួយ​ចំនួន​ យក​បញ្ហា​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​ឃុំ​រកា​ ប្រើប្រាស់​បំប៉ោង​ព័ត៌មាន​ខុស​ពី​ ការ​ពិត​។​ពីព្រោះ​ថា​កន្លង​មក​មាន​ជនខិលខូច​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​ប្រព័ន្ធ​facebook​ ថា​មាន​ប្រជាជន​ម្នាក់​រស់នៅ​ក្នុង​ឃុំ​រកា​ ដែល​ផ្ទុក​មេ​ រោគ​អេ​ដស៍​បាន​ចងក​ សម្លាប់​ ខ្លួន​ ព័ត៌មាន​នេះ​សមត្ថកិច្ច​ចុះ​ទៅ​ស្រាវជ្រាវ​ គ្មាន​ហេតុការណ៍​ កើតឡើង​បែប​ នេះ​ឡើយ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *