យុវជន​៤​នាម៉ូតូ​២​គ្រឿង​បើក​ប្រជែង​គ្នា​ប៉ះ​ដៃ​ម៉ូតូ​គ្នា​ដួល​បោក​ក្បាល​និង​ថ្នល់​ស្លាប់​៣​នាក់​និង​ម្នាក់​ទៀត​រង​របួសធ្ងន់​

​ខេត្តបាត់ដំបង​៖
​យុវជន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ឌុ​ប​គ្នា​មក​ពី​មើល​ខន​សឺត​នៅ​ស្រុក​គាស់​ក្រឡ​បើក​ម៉ូតូ​ ប្រជែង​គ្នា​រ៉េ​ពេញ​ផ្លូវ​ប៉ះ​ដៃ​ម៉ូតូ​គ្នា​ដួល​បោក​ក្បាល​និង​ថ្នល់​បណ្តាល​ឱ្យ​០៣​នាក់​ស្លាប់​នៅ​កន្លែង​ កើតហេតុ​និង​ម្នាក់​ទៀត​ទទួល​រង​បួស​ធ្ងន់​។​ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥​ខែមករា​ ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​បឹង​ព្រីង​ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​មោង​ប្ញ​ស្សី​ប្រាប់​ឱ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះ​ទាំង​០៤​នាក់​នេះ​ គឺជា​អ្នក​រស់នៅ​ក្នុងភូមិ​ចក​តូច​ ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ជាមួយ​គ្នា​។​ មុន​ពេល​ កើតហេតុ​គឺ​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​មើល​ខន​សឺត​  ។​លុះដល់​ពេល​យប់​អធ្រាត្រ​ ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ក្នុង​គោលបំណង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ម៉ូតូ​១​គ្រឿង​ជិះ​ឌុ​ប​គ្នា​២​នាក់​ រួម​មាន​ម៉ូតូ​ម៉ាក​ហុងដា​ ធុន​C125​មួយ​គ្រឿង​ ពណ៌​ខ្មៅ​  និង​ម៉ូតូ​ម៉ាក​ហុងដា​ មួយ​គ្រឿង​ទៀត​ម៉ាក​ MSX​ ធុន​C125​ ម៉ូតូ​ទាំង​២​គ្រឿង​គ្មាន​ ស្លាក​លេខ​ដូច​គ្នា​។​ ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​មក​ដល់​ ចំណុច​កើតហេតុ​បើកបរ​ក្នុង​ល្បឿន​លឿន​អត់​ពាក់​ពួក​សុវត្ថិភាព​ដូច​គ្នា​បាន​បើក​ប្រជែង​គ្នា​រ៉េ​ពេញ​ផ្លូវ​ទំនងជា​ស្រវឹងស្រា​។​ ស្រាប់តែ​ពេល​នោះ​ម៉ូតូ​ទាំង​២​គ្រឿង​ជិះ​ប៉ះ​ដៃចង្កូត​ គ្នា​ហើយក៍​ បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​ពេញ​ផ្លូវ​បោក​ក្បាល​អ្នក​ជិះ​ម៉ូតូ​ទាំងនោះ​ទៅ​និង​ថ្នល់​ស្លាប់​ ៣​នាក់​និង​ម្នាក់​ទៀត​ទទួល​រង​របួសធ្ងន់​។​

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​គ្រោះថ្នាក់​ហើយ​លើក​អ្នក​រង​របួស​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។​ចំណែក​អ្នក​ស្លាប់​៣​នាក់​សមត្ថកិច្ច​ទំនាក់​តំនង​ក្រុម​គ្រួសារ​មក​ទទួល​សព​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ចំណែក​នៅ​ខេត្តបន្ទាយមានជ័យ​ក្នុងស្រុក​អូរ​ជ្រៅ​ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ផង​នោះ​ដែរ​រវាង​រថយន្ត​ដឹក​អ្នកដំណើរ​ម៉ាក​សាំ​យ៉ុ​ង​បុក​ជាមួយ​និង​ម៉ូតូ​១​គ្រឿង​គឺ​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ចំនួន​២​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ចំណែក​អ្នក​ជិះ​នៅ​លើ​រថយន្ត​ចំនួន​១៧​នាក់​បាន​ទទួល​រង​របួសធ្ងន់​និង​ស្រាល​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​គ្រា​ដែល​ អ្នក​ជិះ​ម៉ូតូ​បើក​ឆ្លងផ្លូវ​មិន​ប្រុង​ប្រយ័ត្ន​ខណៈ​រថយន្ត​បើកបរ​ល្បឿន​លឿន​។

 

​ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​០៤​ខែមករា​ឆ្នាំ​២០១៥​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិត​នៅ​ក្នុងភូមិ​កូប​ខាងកើត​ស្រុក​អូរ​ជ្រៅ​ខេត្តបន្ទាយមានជ័យ​។​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​គឺ​រស់នៅ​ភូមិ​ណា​កា​ឆាយ​ ឃុំ​កូប​ ស្រុក​ អូរ​ជ្រៅ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ​អាល់​ ហ្វា​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 1A.4059​។​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស​ពាក់​ស្លាក​លេខ​ សៀមរាប​ 2a.9347​។​អ្នក​បើករថយន្ត​រត់​ គេចខ្លួន​បាត់​ក្រោយ​ពី​កើតហេតុ​ភ្លាម​នោះ​៕

 

 

 

IMG_7773

7767

Loading...

Leave a Reply

Your email address will not be published. Required fields are marked *