ខេត្តកណ្តាល ៖ នារីវ័យជំទង់ម្នាក់ ត្រូវបានយុវជន ៣នាក់ ដែលមានផ្ទះជិតគ្នា ល្បួងយកទៅផឹកស្រា រហូតបាត់បង់ស្មារតី រួចធ្វើសកម្មភាពរំលោភបូក នៅក្នុងព្រៃក្បែរមាត់ទន្លេ យ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង ១៥និង៣០ នាទី ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចដីឡូត៍របស់ឈ្មោះឡាយ ក្បែរមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ហើយបុរសជាឪពុកមាទៅទាន់ ធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោរត់គេចខ្លួន រីឯនារីរងគ្រោះ ត្រូវបានឪពុកមា បីទាំងអាក្រាតកាយទៅផ្ទះ និងបញ្ជូនទៅកាន់ មន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា ៣នាក់ ទី១-ឈ្មោះ តុន មករា ហៅមាក់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ចាប ឡៃអៀង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទី៣-ឈ្មោះ សុង ផាន់ណា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង៣នាក់ មានទីលំនៅ ក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ក្រោយពេលកើតហេតុ បាននាំគ្នារត់គេចខ្លួន បាត់ស្រមោល។
នៅមុនពេលកើតហេតុ ជនសង្ស័យទាំង ៣នាក់ បានបបួលក្មេងស្រីរងគ្រោះ ទិញស្រាដប មកផឹក នៅក្បែរចំណុចកើតហេតុ ហើយបន្ទាប់ពី ក្មេងស្រីរងគ្រោះ ផឹកស្រាស្រវឹង បាត់បង់ស្មារតីក្រុមជនសង្ស័យ ដែលជាអ្នកជិតខាងគ្នា បានធ្វើសកម្មភាព ចាប់រំលោភបូក ហើយខណៈកំពុង ធ្វើសកម្មភាព បុរសជាឪពុកមា ជនរងគ្រោះ ជិះម៉ូតូតាមរកឃើញ ធ្វើឲ្យក្រុមជនសង្ស័យ ភ័យស្លន់ស្លោ រត់គេចខ្លួនបាត់អស់ ទើបលើកក្មួយស្រី ទាំងអាក្រាតកាយទៅផ្ទះ រួចដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ច តាមចាប់ខ្លួនជនល្មើស៕