យុវតីម្នាក់ទៅបោចជ័រដើមកៅស៊ូត្រូវជនសង្ស័យមួយក្រុមចាប់រំលោភរួចសម្លាប់បំបិទមាត់បោះចូលក្នុងទឹកស្រះ

ខេត្តត្បូងឃ្មុំ ៖នារីវ័យ១៧ឆ្នាំម្នាក់ត្រូវឃាតកមិនស្គាល់អត្តសញ្ញាណមួយក្រុមចាប់រំលោភសេពសន្ធវៈរួចសម្លាប់បំបិទមាត់បោះចូលទៅក្នុងទឹកស្រះជម្រៅ៦ម៉ែត្រស្ថិតនៅចម្ងាយប្រហែល១៥០០ម៉ែត្រខាងជើងភូមិគរឃុំក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គ្រាដែលនាងបានទៅរើសបោចជ័រដើមកៅស៊ូតែម្នាក់ឯង។

ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៧សីហា២០១៥ ។

លោកវរសេនីយ៍ត្រីកែវនរ៉ាភីអធិការរងនគរបាលស្រុកពញាក្រែកបានឲ្យដឹងថានារីរងគ្រោះមានឈ្មោះនីកញ្ញាអាយុ១៧ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុខាងលើបានចេញពីផ្ទះកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៧សីហាដើម្បីទៅរើសបោចជ័រដើមកៅស៊ូតែម្នាក់ឯងរហូតដល់ម៉ោងជាង៨ព្រឹកមិនឃើញត្រឡប់មកផ្ទះវិញហើយក៏ត្រូវបានម្តាយនិងសាច់ញាតិនាំគ្នាតាមរកក៏បានប្រទះឃើញស្បែកជើងនារីរងគ្រោះនៅក្បែរមាត់ស្រះទឹកដោយមានការសង្ស័យក្រុមសាច់ញាតិចុះរាវរកក៏បានប្រទះឃើញសពនារីរងគ្រោះហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យផងដែរ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា.ក្រុមឃាតកអាចស្គាល់នារីរងគ្រោះក្រោយពីរលោភឆ្អែតឆ្អន់ហើយក៏បានច្របាច់កសម្លាប់បំបិទមាត់រួចបោះចូលទៅក្នុងទឹកស្រះតែម្តងដើម្បីបំភាន់ភ្នែកសមត្ថកិច្ចថាជាករណីស្លាប់ដោយលង់ទឹក។

ក្រោយពីបានពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី.រហូតមកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៧សីហាក្រុមឃាតកមិនទាន់ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណនៅឡើយ៕27-08-201555541

Loading...

Leave a Reply

Your email address will not be published. Required fields are marked *