យុវ​ជន​ទំ​នើង​ដើរ​ទៅ​ឌឺ​ដង​គេ​នៅ​កន្លែង​ផឹក​ស៊ី​ ផ្ទុះ​ជម្លោះ​​កាប់​គ្នា​ផ្អើល​ប៉ូ​លិស​​

ភ្នំពេញ ៖ យុវជន២ក្រុមឌឺដងដាក់គ្នាដេញកាប់គ្នាប្រសាចពេញផ្លូវ តែមិនបង្កឲ្យមានរងរបួសទេ គ្រាន់តែបង្កឲ្យផ្អើលដល់សមត្ថកិច្ចចុះទៅសួរនាំ កា​ល​ពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ​នៅមុខសុខាលាងរថយន្តនិងម៉ូតូ ភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោសែនជ័យ ។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ​មុនពេលកើតហេតុគេឃើញយុវជន ជាកម្មករលាងរថយន្តនិងម៉ូតូមួយក្រុម​គ្នា៥នាក់ បានអង្គុយ​ផឹក​ស៊ី​នៅក្នុងកន្លែងកើតហេតុ ។ ស្រាប់តែមានយុវជនបង្កមួយក្រុមមានគ្នា៥នាក់ បានដើរកាត់ចុះឡើងហើយឌឺដងគ្នាហើយ បានយកដុំថ្ម​គប់ទៅ​លើ​​ដំ​​បូលកន្លែងលាងរថយន្ត ធ្វើឲ្យកម្មករដែលកំពុងតែអង្គុយផឹកនោះ បានយកដាវសាំម៉ូរ៉ៃ២ដើមដេញកាប់ជនបង្កវិញ ធ្វើឲ្យជនបង្ករត់ខ្ចាត់ខ្ចាយអស់មិ​ន​មាន​រងរបួស ទេ ។

ក្រោយពេលកើតហេតុ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅសួរនាំ​ តែមិនបានឃាត់ខ្លួនក្រុមទាំងសងខាងទេ បានត្រឹមតែសួរនាំ​ហើ​​យ​បានត្រឡប់​ទៅ​វិញអស់​ហើយ ៕​

 unnamed7 unnamed8

Loading...

Leave a Reply

Your email address will not be published. Required fields are marked *