យួនប្រុស ស្រី ជិត៧០នាក់ត្រូវចាប់ខ្លួន ខណៈសម្ងំលាក់ខ្លួននៅកោះនរា ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនបរទេសជាអន្តោប្រវេសន៍ភាគច្រើនជាជនជាតិយួនត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចុះត្រួតពិនិត្យឃាត់ខ្លួនបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមច្បាប់អន្តប្រវេសន៍របស់កម្ពុជា ។ ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេស ជាអន្តោប្រវេសនេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចតំបន់និគមជនយួនលាក់ខ្លួនស្នាក់នៅខុសច្បាប់ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ឃាត់ខ្លួនជនជាតិយួន៦៩នាក់ ក្នុងនោះ២៤នាក់មាន លិខិតចូលមកស្នាក់នៅជាជនអន្តោប្រវេសន៍ដោយឡែក៤៥នាក់ទៀតពុំមានលិខិតស្នាមអ្វីទាំងអស់ គឺពួកគេលួចលាក់សម្ងំស្នាក់នៅយ៉ាងរំភើយយូរមកហើយ ។

មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជនបរទេសជាអន្តោប្រវេសន៍ភាគច្រើនជាជនជាតិយួនទាំង៦៩នាក់នេះ នឹងត្រូវបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ត្រួតពិនិត្យឯកសារពាក់ព័ន្ធ។ បើរកឃើញថាមានឯកសារត្រឹមត្រូវ និងបន្តអោយរស់នៅក្នុងប្រទេសកម្ពុជាទៀត ចំពោះអ្នកដែលចូលមកស្នាក់គ្មានឯកសារ នឹងត្រូវអនុវត្តតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាគឺត្រូវបណ្តេញពួកនេះចេញឲ្យអស់ ៕

dwe

Loading...

Leave a Reply

Your email address will not be published. Required fields are marked *