យួនម្នាក់ព្រហើនធំ ប្រដាប់ដោយកាំភ្លើង និងជិះម៉ូតូស្លាកលេខយួនឆ្លងចូលដីខ្មែរដើររកទិញឈើ

ខេត្តរតនគិរី៖ មិនដឹងថា តើពួកយួនមួយចំនួនខ្លះ សំអាងអ្វីនោះទេ បានជាមិនខ្លាចញញើតនឹងសមត្ថកិច្ចខ្មែរ ឬច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាសូម្បីតែបន្តិចសោះ ។ គេបានចូលមកទឹកដីកម្ពុជាដែលមិនត្រឹមតែជិះម៉ូតូស្លាកលេខយួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រដាប់ដោយកាំភ្លើងថែមទៀតដើររកទិញឈើនៅក្នុងទឹកដីខ្មែរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ប្រចាំគោលដៅភូមិ ឃាត់ខ្លួនជនជាតិយួន ម្នាក់ និងរឹបអូសបានអាវុធខ្លីមួយដើមប្រគល់ឲ្យនគរបាលស្រុកអូរយ៉ាដាវ នៅវេលា ម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

នគរបាលស្រុកអូរយ៉ាដាវប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ Pham Van Oanh និងអាវុធខ្លី មួយ ដើមម៉ាក K59 មាន៨គ្រាប់ មានទីលំនៅឃុំយ៉ាងទម ស្រុកដាក់កឺ ខេត្តយ៉ាឡាយ មុខរបរកម្មករក្រុមហ៊ុនកុងថាង ហើយជនសង្ស័យរូបនេះ បានឆ្លងដែនមកទិញឈើនៅទឹកដីខេត្តរតនគិរី ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានលួចឆ្លងដែនដោយ ជិះម៉ូតូចូលមកកម្ពុជាតាមច្រករបៀងក្នុងគោលបំណងយកប្រាក់២លានរៀលមកឲ្យឈ្មោះមិញ ជនជាតិវៀតណាមដែល កំពុងរង់ចំានៅគោលដៅខាងលើ(គល់ស្ពានផ្លូវបំបែកចូលភូមិភិ) ហើយអាវុធនេះបានទិញពីជនជាតិខ្មែរម្នាក់(មិនស្គាល់ឈ្មោះ) តម្លៃ៥០០ដុល្លារសំរាប់ប្រើប្រាស់។

បន្ទាប់សាកសួរកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានបញ្ជូនជនសង្ស័យ និងអាវុធខ្លី១ដើមមកស្នងការដ្ឋាននគរបាលខេត្តរតនគិរី ៕

1 2 4 savuth-2-1

Loading...