យួនយល់ព្រមផ្អាកការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យរួមនៅជិតតម្រុយបង្គោលព្រំដែនលេខ១៧៥

ខេត្តតាកែវ៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអះអាងថា អាជ្ញាធវៀតណាម ខេត្តអាងយ៉ាង បានយល់ព្រមផ្អាកការសាង់សង់ប៉ុស្តិ៍ត្រួតពិនិត្យរួម នៅជិតតម្រុយបង្គោលលេខ១៧៥ ជាបណ្ដោះអាសន្ន ដោយរង់ចាំការបោះបង្គោលព្រំដែនលេខ១៧៥នេះ រួចរាល់ព្រមទាំងមានការយល់ព្រមពីថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរជាមុនសិន។

អភិបាលខេត្តតាកែវ បានប្រសាសន៏ថា ការសម្រចចឹត្តផ្អាកការសង់សង់នេះ បន្ចាប់លោកបានស្នើនៅក្នុងកិច្ចប្រជុំបូកសរុបការងារ សហប្របត្តិការ៦ខែដើមឆ្នាំ២០១៥ រវាង ខេត្តអាងយ៉ាង និង ខេត្តតាកែវ នៅរសៀលថ្ងៃព្រហស្បត្តិ៏ ទី០៦ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងឡុងសៀង ខេត្តអាយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បន្តថា សំណើររបស់លោកត្រូវបានប្រធានគណៈកម្មាធិការប្រជាជន វៀតណាម ខេត្តអាងយ៉ាងយល់ព្រមផ្អាកនូវសកម្មភាពសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យរួមនៅជិតតម្រុយបង្គោលលេខ១៧៥ ជាបណ្ដោះអាសន្ន ដោយរង់ចាំការបោះបង្គោលព្រំដែនលេខ១៧៥នេះ រួចរាល់ព្រមទាំងមានការយល់ព្រមពីថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរជាមុនសិន ៕

Kh_Vn-07081501

Kh_Vn-07081503

Loading...

Leave a Reply

Your email address will not be published. Required fields are marked *