យួន២នាក់ជិះម៉ូតូបុកដើមកាស្យា ហើយជ្រុលទៅបុកគល់អំពិលទឹកស្លាប់

ខេត្តកណ្តាល៖ នគរបាលខេត្តកណ្តាលបានឲ្យដឹងថា ប្រជាពលរដ្ឋប្រទះឃើញជនជាតិវៀតណាមពីរនាក់ដេកស្លាប់ ជាមួយនឹងម៉ូតមួយគ្រឿង នៅក្រោមចិញ្ចើមថ្នល់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៥៥-៥៦នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

សមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង០៥និង៥០នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានទទួលព័ត៌មានពីប្រជាពល ថាមានមនុស្សដេកស្លាប់ នៅក្រោមចិញ្ចើមថ្នល់២នាក់ និងម៉ូតូ១គ្រឿង ក្រោយពីទទួលព័ត៌មានហើយ កម្លាំងប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហេតុរាយការណ៍ ជូនផ្នែកជំនាញ និងបានពិនិត្យឃើញថាអ្នកទាំង២នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង បានបើករេមកបុកដើមកាស្យា ហើយជ្រុលទៅបុកគល់អំពិលទឹក នៅក្រោមចិញ្ចើមថ្នល់ ។

ជនរងគ្រោះទាំងពីរត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាម រស់នៅក្នុងខេត្តព្រៃវែង ហើយសាកសពជនរងគ្រោះទាំង០២នាក់ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

hour-00898

Loading...

Leave a Reply

Your email address will not be published. Required fields are marked *