យួន២នាក់បងប្អូនផឹកស៊ីទាស់សម្តីរឿងលុយកាក់ បងចាក់ប្អូនស្ទើរស្លាប់ស្ទើររស់

ខេត្តកណ្ដាល៖ ជនជាតិយួន២នាក់បងប្អូនផឹកស៊ីទាស់សម្តីគ្នា រហូតឈានដល់បង្កហិង្សា ចាក់គ្នារងរបួសធ្ងន់ ស្ទើរស្លាប់ស្ទើររស់កាលពីវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ថា បុរស២នាក់បងប្អូន ផឹកសុីកើតជម្លោះព្រោះរឿងលុយបន្តិចបន្តួច ធ្វើឲ្យជនរងគ្រោះឈ្មោះ អ៊ុង បាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសភ្លៅខាងស្តាំ ដោយសារតែត្រូវបងបង្កើតឈ្មោះអ៊ុង យៀក ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម ចាក់នឹងសាងមុខបី ។

ប្រភពបន្តថា ជនសង្ស័យ អ៊ុង យៀក ត្រូវនគរបាលឃាត់ខ្លួន ដោយព្រមជាមួយវត្ថុតាងមានសាងមុខបី ផ្លែប្រវែង ២តឹកមានដងឫស្សីប្រវែង ៥ម៉ែត្រ ចំនួន០១ដើមផងដែរ ។

នគរបាលខេត្តកណ្ដាលបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានអង្គុយផឹកស្រាជាមួយ ជនរងគ្រោះ ។ ពេលកំពុងផឹកស្រានោះបានទាស់ពាក្យសំដីគ្នាបន្តិចបន្តួច រឿងលុយកាក់ ហើយជនរងគ្រោះ បានហៅជនសង្ស័យថា៖ អាៗជាច្រើនដងពេក ធ្វើឲ្យជនសង្ស័យ ខឹងក៏ទៅយក សាងមុខបីពីលើទូក នៅលើគោកមកចាក់ត្រូវចំភ្លៅខាងស្តាំបណ្តាលឲ្យរងរបួសស្ទើរស្លាប់ស្ទើររស់ ។ បន្ទាប់មក ជនសង្ស័យបានដើរទៅកន្លែងទូក រីឯជនរងគ្រោះត្រូវប្រពន្ធយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយកម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕

3 uy

Loading...