យោធាសឹករងមង្គលបុរីស្ពាយអាការដើរបាញ់មនុស្សយ៉ាងសាហាវ

បន្ទាយមានជ័យ៖ យោធាសឹករងស្រុកមង្គលបុរីម្នាក់ត្រូវគេរាយការណ៍បានស្ពាយកាំភ្លើងដើររកបាញ់មនុស្សយ៉ាងសាហាវព្រៃផ្សៃ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើច្បាប់គេអនុវត្តបែបណាចំពោះជនសង្ស័យរូបនេះនៅឡើយទេ ។

សេចក្តីរាយការណ៍ឲ្យដឹងថា មេយោធាសឹករងស្រុកមង្គលបូរី ស្ពាយកាំភ្លើងវែងធុនអាកាទៅរកបាញ់ម្ចាស់ហាងហេងគង់ បណ្តាលឲ្យគ្រប់គ្នារត់បាតជើងសព្រាត កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅទីតាំងភោជនីយដ្ឋា ន និងខារ៉ាអូខេហេងគង់ ភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍ឲ្យដឹងថា មុនកើតហេតុ ឈ្មោះ កែវ ស៊ុនលី តួនាទីជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរី បានធ្វើសកម្មភាពស្ពាយកាំភ្លើងធុនអាកា និងមានពាក់ទុសៀរដាក់មកជេប្រមាថ និងរកបាញ់ម្ចាស់ហាងឈ្មោះ ហេង គង់ និងស្រីបម្រើការក្នុងហាងបណ្តាលឲ្យភ័យព្រលឹងចុងសក់ រត់ចែកជើងសព្រាត។

ប្រភពអះអាងថា ឈ្មោះ កែវ ស៊ុនលី បាននាំប្រពន្ធ និងសាច់ញាតិ និងមិត្តភក្តិមានគ្នាចំនួន៦នាក់ ពេលស្រវឹង បានចូលច្រៀងខារ៉ាអូខេ ហើយបានខឹងស្ត្រីចាក់ខារ៉ាអូខេក្នុងបន្ទប់ថា ចាក់តែបទអោយមិនចេះច្រៀង ពេលនោះឈ្មោះ កែវ ស៊ុនលី បានយកកែវមានស្រាចាក់ដាក់ក្បាលម៉េក្រូ ហើយស្ត្រីបម្រើការក្នុងបន្ទប់ប្រាប់ថា បើពូយកកែវមានស្រាចាក់ដាក់ក្បាលម៉េក្រូខូចថៅគាត់គិតលុយ។

ប្រភពបន្តថា ពេលនោះ ឈ្មោះ កែវ ស៊ុនលី បាននិយាយតបថា បើម៉េក្រូហ្វូនខូចគិតលុយទៅ ក្រោយពេលច្រៀងហើយអោយគឹតលុយទាំងថ្លៃម៉ោងខារ៉ាអូខេ និងថ្លៃម្ហូបក្លែម និងថ្លៃម៉េក្រូហ្វូនចំនួន២ និងដោះក្បាលអំភ្លីម៉េក្រូហ្វូនឲ្យគឹតសរុបអស់ជាង ១លានរៀល (អោយ៣០០ដុល្លារអាប់៥០ដុល្លារ)។

ប្រភពបន្តថា ក្រោយពេលខាងអ្នកចាត់ការខារ៉ាអូខេប្រគល់អំភ្លី និងម៉េក្រូហ្វូនឲ្យទៅឈ្មោះ កែវ ស៊ុនលីនោះ គេបានទទួលយកដាក់ក្នុងរថយន្ត ប៉ុន្តែស្រាប់តែទាញឧបករណ៍ទាំងនោះចេញពីឡានមកបោកកម្ទេចចោលវិញនៅមុខហាង ហើយក្រោយ ពេលដែលឈ្មោះ កែវ ស៊ុនលី ចេញហាងរយៈពេលជិតកន្លះម៉ោងក្រោយមក ស្រាប់តែឃើញជិះរថយន្តធុនបាឡែន មកវិញ ចតនៅមុខហាង និងដោះអាវពាក់ខោប៉ារ៉ាដោយមានកាន់កាំភ្លើងធុនអាកាហើយពាក់ទុស៊ៀ ដាក់គ្រាប់ពេញ។

ប្រភពបន្តថា ក្រោយពេលចុះពីរថយន្តអាមេកាំភ្លើងនិយាយខ្លាំងៗថា៖ អាញមកបាញ់ម្ចាស់ហាងអាហេងគង់ និងមីស្រីបម្រើក្នុងខារ៉ាអូខេចោល បង់លុយអោយអស់២០ លានរៀល ត្រូវឆ្នោតថ្ងៃមិញ អស់ប៉ុន្មានលុយ។ ក្រោយពេលនិយាយបណ្តើរជេរប្រទេចបណ្តើរ រកបាញ់ម្ចាស់ហាង ហេងគង់ និងអ្នកបម្រើក្នុងហាងរត់បាតជើងសព្រាតចូលព្រៃក្រោយអស់ហើយមានអ្នកស្គាល់គ្នាម្នាក់អង្គុយផឹកស៊ីក្នុងហាងបានចូលមកហាម និងឃាត់សុំអោយត្រឡប់ទៅផ្ទះវិញ ៕

Loading...